ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
ចែករំលែកតាមរយៈ
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្នែកដែលជាចំណុចទន់ខ្សោយ និងភាពសោះកក្រោះរបស់អ្នក។ សូមចូលរួមជាមួយលោកគ្រូយ៉ូសែប ព្រីនស៍ នៅក្នុងស៊េរីមេរៀនដែលមានបីភាគនេះ ហើយស្វែងយល់ពីអត្ថន័យនៃការស្វែងរក និងឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល។ សូមទទួលយកបទពិសោធដោយខ្លួនឯងអំពីរបៀបដែលការអនុវត្តនេះនាំឲ្យមានភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើងជាមួយព្រះយេស៊ូវ ការព្យាបាលដ៏ល្អឥតខ្ចោះពីព្រះ និងជីវិតដ៏បរិបូរ។
ព្រះបន្ទូលរបស់ព្រះផ្ដល់នូវជីវិត
កាព្រីយ៉ែលអង្គុយស្ងៀមស្ងាត់លើសាឡុង។ ឪពុករបស់គាត់ ដែលជាអ្នកដឹកនាំដ៏ស្មោះត្រង់ម្នាក់របស់ខ្ញុំ បាននាំគាត់មកផ្ទះរបស់ខ្ញុំដើម្បីជប់លៀងពិធីខួបកំណើតរបស់កុមារម្នាក់។ ប៉ុន្តែ ជំនួសឱ្យការរត់លេងដោយចំណាយថាមពលបែបកូនក្មេងយ៉ាងរពិស ឬចុចប៊ូតុងឧបករណ៍លេងហ្គេមដែលចេញថ្មីបំផុតយ៉ាងតក់ក្រហល់ជាមួយកុមារដទៃទៀត ខ្ញុំបានឃើញក្មេងប្រុសដែលមានកែវភ្នែកភ្លឺថ្លាម្នាក់នោះកំពុងអានសៀវភៅដោយយកចិត្តទុកដាក់នៅជ្រុងដ៏ស្ងប់ស្ងាត់មួយ។
ដោយចង់ដឹងចង់ឃើញបន្តិច ខ្ញុំបានទៅរកគាត់ដើម្បីមើលថាគាត់កំពុងអានសៀវភៅអ្វី។ ខ្ញុំភ្ញាក់ផ្អើលណាស់ គាត់កំពុងអានព្រះគម្ពីរ! វាជាទិដ្ឋភាពដ៏មានតម្លៃមួយសម្រាប់ខ្ញុំ។ ដួងចិត្តខ្ញុំទទួលការប៉ះពាល់ ពេលបានឃើញក្មេងប្រុសអាយុប្រាំមួយឆ្នាំម្នាក់នេះបង្ហាញពីបំណងចិត្តចំពោះព្រះបន្ទូលរបស់ព្រះ។ ប៉ុន្តែ ពេលខ្ញុំឱនចុះមើលឲ្យជិត ខ្ញុំបានដឹងថាគាត់កំពុងអានសេចក្ដីផ្ដើម និងបុព្វកថា ជាទំព័រដំបូងៗនៃព្រះគម្ពីររបស់គាត់!
ខ្ញុំមិនអាចទប់ចិត្តមិនឲ្យញញឹម និងស្រឡាញ់ក្មេងប្រុសម្នាក់នេះបានទេ។ ខ្ញុំដឹងថា ដោយសារបំណងចិត្តដ៏ស្មោះត្រង់ក្នុងការអានព្រះគម្ពីររបស់កាព្រីយ៉ែល គាត់មិនចង់រំលងអ្វីមួយឡើយ។ ព្រះបន្ទូលគ្រប់មាត់របស់ព្រះសុទ្ធតែមានតម្លៃចំពោះគាត់ ហើយនៅក្នុងគំនិតវ័យក្មេងរបស់គាត់ ព្រះបន្ទូលគឺរួមទាំងពាក្យនៅក្នុងសេចក្ដីផ្ដើម និងបុព្វកថាផងដែរ។ មែនទែនទៅ គាត់គ្រាន់តែចង់អានព្រះគម្ពីររបស់គាត់ពីដើមដល់ចប់ប៉ុណ្ណោះ! ក្មេងដ៏គួរឲ្យស្រលាញ់ម្នាក់នេះកំពុងដើរក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែខ្ញុំគិតក្នុងចិត្តថា គាត់ពិតជាអាចធ្វើវាបានដោយមានការណែនាំខ្លះ។ អ្វីដែលខ្ញុំមិនចង់ឲ្យកើតឡើង គឺគាត់មានអារម្មណ៍ធុញទ្រាន់ ច្របូកច្របល់ ឬជាប់គាំងនៅក្នុងសេចក្ដីផ្ដើម និងបុព្វកថា ហើយនិយាយថា «លោកគ្រូ ព្រីនស៍ ព្រះគម្ពីរគួរឱ្យធុញណាស់!»
ដូច្នេះ ខ្ញុំបាននិយាយទៅកាន់ក្មេងប្រុសនោះថា «កាព្រីយ៉ែល ក្មួយកំពុងអានព្រះគម្ពីរទេតើ។ អស្ចារ្យមែន! តើក្មួយចូលចិត្តអានវាទេ? ក្មួយដឹងទេថា ពូចូលចិត្តចាប់ផ្តើមអានពីត្រង់ណាទេ? ពូចូលចិត្តចាប់ផ្តើមអានសៀវភៅដំណឹងល្អ។ ក្មួយអាចអានអំពីព្រះយេស៊ូវជាវីរបុរសរបស់យើង និងការអស្ចារ្យទាំងអស់ដែលទ្រង់បានធ្វើ»។ ខ្ញុំបាននាំគាត់ទៅមើលសៀវភៅដំណឹងល្អ ហើយឃើញថាគាត់កាន់តែរំភើប!
ព្រះបន្ទូលរបស់ព្រះផ្គត់ផ្គង់ជីវិត
អ្នកដឹងទេ យើងភាគច្រើនមិនខុសពីក្មេងតូច កាព្រីយ៉ែលទេ។ យើងជាច្រើនមានបំណងចិត្តចង់អានព្រះបន្ទូល ប៉ុន្តែយើងមិនប្រាកដថាត្រូវធ្វើវាដោយរបៀបណាទេ។ បងប្អូនអើយ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យយកដំបូន្មានដែលខ្ញុំបានផ្តល់ឲ្យកាព្រីយ៉ែល ៖ ពេលអ្នកបើកព្រះគម្ពីររបស់អ្នក សូមពង្រីកឲ្យចំទៅលើព្រះយេស៊ូវ។ សូមផ្តោតសំខាន់លើព្រះអង្គសង្គ្រោះដ៏ឧត្តមរបស់យើង។ បន្ទាប់មក អ្នកនឹងទទួលជីវិត នៅពេលអ្នកអានព្រះបន្ទូលរបស់ព្រះ។
ព្រះកំពុងផ្គត់ផ្គង់ជីវិតដ៏រស់រវើកដល់គ្រប់ផ្នែកនៃជីវិតរបស់អ្នក។
នៅពេលដែលអ្នកមករកព្រះបន្ទូលរបស់ព្រះដោយបំណងចិត្តចង់ឃើញព្រះយេស៊ូវ ហើយអ្នកស្វែងរកទ្រង់ និងឃើញទ្រង់នៅក្នុងព្រះបន្ទូល នោះមានរឿងពិសេសមួយកើតឡើងចំពោះអ្នក។ ជីវិតត្រូវបានប្រទានមកអ្នកដោយការអស្ចារ្យ។ អ្នកឃើញទេ ព្រះកំពុងផ្គត់ផ្គង់ជីវិតដល់គ្រប់ផ្នែកនៃជីវិតរបស់អ្នក។ នៅក្នុងកណ្ឌគម្ពីរសុភាសិត ចែងថា ព្រះបន្ទូលរបស់ព្រះ «ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្ដីសុខស្រួល ដល់ខ្លួនប្រាណទាំងមូលផង» (សុភាសិត ៤:២២)។ នេះមានន័យថា ប្រសិនបើអ្នកអស់កម្លាំង ការអានព្រះបន្ទូលរបស់ព្រះនឹងបញ្ចូលថាមពលឡើងវិញ និងផ្តល់ថាមពលដល់អ្នក។ ប្រសិនបើអ្នកធ្លាក់ទឹកចិត្ត ព្រះបន្ទូលនឹងទាញអ្នកចេញពីភាពងងឹតនៃការធ្លាក់ទឹកចិត្តនោះ ដោះលែងចិត្តរបស់អ្នកឲ្យមានសេរីភាព ហើយនាំមកនូវសេចក្តីសុខសាន្ត និងអំណរ។ ហើយប្រសិនបើអ្នកឈឺ ព្រះបន្ទូលនឹងនាំមកនូវការព្យាបាលដ៏បរិបូរ និងសុខភាពដ៏ល្អឥតខ្ចោះពីព្រះដល់រាងកាយរបស់អ្នក!
ជាក់ស្តែង ការទទួលជីវិតរបស់ព្រះរួមមានការទទួលបទពិសោធពីការផុសផុល និងការរស់ឡើងវិញនៅក្នុងផ្នែកដែលសោះកក្រោះ ឬផ្នែកដែលស្លាប់នៃជីវិតរបស់អ្នក។ ជីវិតរបស់ព្រះគឺជាអ្វីដែលអ្នកត្រូវការនៅពេលអ្នកឃើញសញ្ញានៃការស្លាប់នៅក្នុងកាលៈទេសៈផ្សេងៗរបស់អ្នក។ តើអាពាហ៍ពិពាហ៍របស់អ្នកកំពុងបរាជ័យមែនទេ? តើក្តីសុបិនរបស់អ្នកត្រូវបានបំផ្លាញ ឬត្រូវផ្អាកបណ្តោះអាសន្នសិនមែនទេ? តើហិរញ្ញវត្ថុរបស់អ្នកកំពុងជាប់ក្នុងបំណុលហូរហៀរដូចមហាសមុទ្រមែនទេ? បងប្អូនជាទីស្រឡាញ់ ប្រសិនបើមានសេចក្តីស្លាប់កំពុងធ្វើការនៅក្នុងផ្នែកណាមួយនៃជីវិតរបស់អ្នក សូមកុំអស់សង្ឃឹម ហើយកុំបាត់បង់ក្តីសង្ឃឹម! សូមកុំតស៊ូ ប្រឹងប្រែង និងរៀបចំផែនការដើម្បីធ្វើឲ្យអ្វីៗកើតឡើងដោយសមត្ថភាពខ្លួនឯង។ សូមថ្វាយកង្វល់របស់អ្នកទៅព្រះអម្ចាស់ ព្រោះទ្រង់យកចិត្តទុកដាក់ចំពោះអ្នក ហើយគ្រាន់តែចំណាយពេលនៅក្នុងព្រះបន្ទូលរបស់ព្រះ ដើម្បីទទួលបានការផ្គត់ផ្គង់ជីវិតពីទ្រង់។ ជីវិតដ៏រស់ឡើងវិញរបស់ទ្រង់នឹងដាក់ផ្កាភ្លើងនោះត្រឡប់ទៅក្នុងអាពាហ៍ពិពាហ៍របស់អ្នកវិញ ដោយប្រែក្លាយទឹកធម្មតាទៅជាស្រាដែលមានជាតិស្រវឹង! ជីវិតដ៏រស់ឡើងវិញរបស់ទ្រង់នឹងផ្លុំដង្ហើមជីវិតចូលទៅក្នុងក្តីសុបិនដែលស្លាប់របស់អ្នក ឬបង្កើតក្តីសុបិនថ្មីនៅក្នុងដួងចិត្តអ្នក។ ជីវិតដ៏រស់ឡើងវិញរបស់ទ្រង់នឹងបណ្តាលឱ្យមាន «ការពហុគុណនំប៉័ងច្រើនឡើង» នៅក្នុងហិរញ្ញវត្ថុរបស់អ្នក ដើម្បីឲ្យអ្នកមានលើសពីគ្រប់គ្រាន់សម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក!
ព្រះគម្ពីរទាំងមូលនិយាយអំពីព្រះយេស៊ូវ
នឹងមានការប្រទាននូវសុខភាព និងជីវិតរបស់ព្រះកើតឡើងនៅគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់អ្នក។ ហើយវាមិនមែនគ្រាន់តែមកដោយការអានព្រះបន្ទូលសើៗនោះទេ ប៉ុន្តែដោយការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល។ អ្នកប្រហែលជាសួរថា «លោកគ្រូ ព្រីនស៍ ទាំងអស់នោះស្តាប់ទៅពិតជាអស្ចារ្យណាស់ ប៉ុន្តែតើវាមានន័យយ៉ាងណាក្នុងការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល? តើខ្ញុំធ្វើដូចម្តេចដើម្បីឲ្យខ្ញុំអាចទទួលបានការផ្គត់ផ្គង់ជីវិតពីព្រះជាម្ចាស់?»
បងប្អូនអើយ សំណួរទាំងនោះល្អ និងត្រឹមត្រូវណាស់។ ខ្ញុំសូមចាប់ផ្តើមដោយការពន្យល់ថា ផ្ទុយពីគំនិតដ៏ពេញនិយម ព្រះគម្ពីរមិនមែនជាសៀវភៅក្រឹត្យវិន័យសម្រាប់ការរស់នៅឲ្យបានត្រឹមត្រូវនោះទេ។ ទេ ព្រះគម្ពីរទាំងមូលនិយាយអំពីព្រះយេស៊ូវ។ ស្ទើរតែគ្រប់ទំព័រទាំងអស់និយាយអំពីព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះ ជាវត្ថុបំណងដែលទ្រង់សព្វព្រះហឫទ័យ!
ព្រះគម្ពីរទាំងមូលនិយាយអំពីព្រះយេស៊ូវ និងការលះបង់ដោយក្តីស្រឡាញ់របស់ទ្រង់នៅកាល់វ៉ារី។
មានពេលមួយ នៅពេលដែលកូនស្រីរបស់ខ្ញុំ ជេស៊ីកា (Jessica) នៅតូច ខ្ញុំបានសួរនាងថានាងគិតថាព្រះគម្ពីរទាំងមូលនិយាយអំពីអ្វី។ ខ្ញុំនឹងមិនភ្លេចចម្លើយរបស់នាងឡើយ ៖ «ប៉ា វាជាសៀវភៅអំពីព្រះយេស៊ូវដែលមានខ្សែពណ៌ក្រហមនៅក្នុងនោះ»។ ពាក្យថា «ខ្សែពណ៌ក្រហម» នាងចង់សំដៅលើក្រណាត់វែងពណ៌ក្រហមតូចឆ្មារដែលប្រើសម្រាប់ជាខ្សែចំណាំក្នុងសៀវភៅ។ ប៉ុន្តែ តើអ្នកឃើញព្រះប្រាជ្ញាញាណរបស់ព្រះនៅក្នុងពាក្យសម្តីរបស់នាងទេ? គឺនិយាយអំពីអ្វីដែលព្រះកំពុងមានបន្ទូលទៅកាន់អ្នកតាមរយៈកូនតូចៗរបស់អ្នក! សាមញ្ញ ប៉ុន្តែជ្រាលជ្រៅ។ មែនហើយ ព្រះគម្ពីរគឺនិយាយអំពីព្រះយេស៊ូវ ប៉ុន្តែវានិយាយអំពីការលះបង់ដោយក្តីស្រឡាញ់របស់ទ្រង់នៅកាល់វ៉ារីជាពិសេស។ ខ្សែពណ៌ក្រហម ឬ «អំបោះពណ៌ក្រហម» តំណាងឱ្យព្រះលោហិតរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ព្រះលោហិតរបស់ទ្រង់បានសម្អាតយើងពីអំពើបាបទាំងអស់ ហើយការសុគតរបស់ទ្រង់បាននាំមកនូវជីវិតដ៏បរិបូរ និងជីវិតអស់កល្បជានិច្ចដល់យើង។ ចាប់ពីសៀវភៅលោកុប្បត្តិរហូតដល់វិវរណៈ ព្រះគម្ពីររបស់យើងមានប្រធានបទដ៏អស្ចារ្យមួយគឺ ព្រះអម្ចាស់យេស៊ូវនៃយើង និងយញ្ញបូជាដ៏ល្អឥតខ្ចោះរបស់ទ្រង់។
ដូច្នេះ ព្រះគម្ពីរមិនមែននិយាយអំពីយើងទេ។ ព្រះគម្ពីរទាំងមូលនិយាយអំពីព្រះយេស៊ូវ និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នករកឃើញទ្រង់នៅក្នុងព្រះបន្ទូល អ្នកនឹងឃើញខ្លួនឯងនៅក្នុងទ្រង់ ព្រោះ «ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងរាល់គ្នាក៏យ៉ាងនោះនៅក្នុងលោកីយនេះដែរ» (១ យ៉ូហាន ៤:១៧)។ អ្នករកឃើញថា ដោយសារទ្រង់សុចរិត ត្រូវបានទទួលយក និងបានសព្វព្រះហឫទ័យនៅចំពោះព្រះ អ្នកក៏បានដូច្នោះដែរ។ ដោយសារទ្រង់ពោរពេញដោយសុខភាព ភាពពេញលេញ និងជីវិត អ្នកក៏បានដូច្នោះដែរ!
បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់បង្ហាញអ្នកពីរបៀបដែលពេលអ្នកឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល អ្នកទទួលបទពិសោធពីជីវិតរបស់ទ្រង់។ ព្រះយេស៊ូវមានបន្ទូលពាក្យដ៏អស្ចារ្យទាំងនេះថា «…តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង» (យ៉ូហាន ១០:១០)។ ទ្រង់ក៏បានមានបន្ទូលផងដែរថា «…ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណនឹនៅពេលដែលអ្នកឃើញ ឬសម្លឹងមើលទ្រង់នៅក្នុងព្រះបន្ទូល។ ងជីវិតវិញ» (យ៉ូហាន ៦:៦៣)។ ម្យ៉ាងវិញទៀត អ្នកអនុញ្ញាតឲ្យការផ្គត់ផ្គង់ជីវិតរបស់ព្រះយេស៊ូវហូរចូលមកក្នុងជីវិតរបស់អ្នក នេះជារបៀបដែលអ្នកបានទទួលការផ្លាស់ប្រែពីសិរីល្អមួយទៅសិរីល្អមួយទៀត (២ កូរិនថូស ៣:១៨)។ នៅពេលអ្នកបន្តសម្លឹងមើលព្រះអម្ចាស់ និងសិរីល្អរបស់ទ្រង់ អ្នកនឹងបានទទួលការផ្លាស់ប្រែ ៖ ពីជំងឺទៅជាសុខភាព ពីការដឹងតែពីភាពខ្វះខាតទៅជាការទទួលបានភាពបរិបូរ និងពីការមានដួងចិត្តមិនចេះអត់ទោសទៅជាដួងចិត្តដែលមានអំណរ និងក្តីស្រឡាញ់។
អត្ថបទនេះត្រូវបានសរសេរជាច្បាប់ដើម ជាភាសាអង់គ្លេសដោយគ្រូគង្វាល យ៉ូសែប ព្រីនស៍។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក
ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...
សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក
តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...
ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...
សូមដើរដោយមានការការពាររបស់ព្រះនៅថ្ងៃនេះ
ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...