សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)

⁠ចូរ⁠លះបង់⁠គំនិត⁠អវិជ្ជមាន⁠ ⁠ហើយ⁠ចាប់ផ្តើម⁠បង្កើត⁠ការ⁠រំពឹង⁠ទុក⁠ដោយ⁠ទំនុកចិត្ត⁠ចំពោះ⁠សេចក្តីល្អ⁠របស់⁠ព្រះ⁠សម្រាប់⁠អ្នកជា⁠រៀងរាល់ថ្ងៃ⁠!⁠ ⁠ក្នុង⁠អត្ថបទ⁠ដែល⁠មាន⁠បី⁠ភាគ⁠នេះ⁠ ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠ ⁠នឹង⁠បង្ហាញ⁠អ្នក⁠ពី⁠ហេតុផល⁠ដែល⁠អ្នក⁠អាច⁠បន្ត⁠ទុកចិត្ត⁠លើ⁠ព្រះ⁠សម្រាប់⁠ការ⁠ទម្លុះទម្លាយ⁠របស់⁠អ្នក⁠។⁠ ⁠សូម⁠ទទួលយក⁠ការ⁠លើកទឹកចិត្ត⁠នៅពេល⁠អ្នកចាប់⁠ផ្តើម⁠វគ្គសិក្សា⁠នេះ⁠ ⁠ដើម្បី⁠ទទួល⁠បាន⁠បទ⁠ពិសោធ⁠​⁠អំពី⁠សេចក្តី⁠ស្រឡាញ់⁠ដ៏⁠អស្ចារ្យ⁠របស់⁠ព្រះ⁠ចំពោះ⁠អ្នក⁠!⁠

⁠ខ្ញុំ⁠សង្ឃឹមថា⁠ ⁠ខ្ញុំ⁠នឹង⁠មានការ⁠ងារ⁠ធ្វើ⁠។⁠ ⁠ខ្ញុំ⁠ពិតជា⁠ត្រូវ⁠​⁠ការ⁠ការងារ⁠ណាស់⁠។⁠

⁠ខ្ញុំ⁠សង្ឃឹមថា⁠កូនស្រី⁠របស់ខ្ញុំ⁠នឹង⁠បាន⁠ទទួល⁠ឲ្យ⁠ចូលរៀន⁠នៅ⁠សាលារៀន⁠នេះ⁠។⁠ ⁠ព្រោះ⁠ជា⁠សាលា⁠ដ៏⁠ល្អ⁠ជាងគេ⁠ក្នុង⁠តំបន់⁠នេះ⁠។⁠

⁠ខ្ញុំ⁠ពិតជា⁠សង្ឃឹមថា⁠ស្ថានភាព⁠ដែល⁠ខ្ញុំ⁠កំពុង⁠ជួប⁠ ⁠នឹង⁠បាន⁠ប្រសើរ⁠ឡើង⁠ ⁠និង⁠មិន⁠កាន់តែ⁠អាក្រក់⁠ឡើយ⁠។⁠

⁠ខ្ញុំ⁠បានឮ⁠មនុស្សជា⁠ច្រើន⁠ស្រដី⁠​⁠ចេញ⁠មក⁠នូវ⁠​⁠អារម្មណ៍⁠ទាំងនេះ⁠ ⁠និង⁠ពាក្យ⁠បែប⁠នេះ⁠ផ្សេង⁠ៗ⁠ទៀត⁠ជាច្រើន⁠ ⁠​⁠ដោយ⁠បង្កប់⁠នូវ⁠អារម្មណ៍⁠អស់⁠​⁠សង្ឃឹម⁠​⁠ថា⁠ ⁠អ្វី⁠ដែល⁠ពួកគេ⁠ចង់⁠ឃើញ⁠នឹង⁠មិន⁠អាច⁠​⁠កើតឡើង⁠នោះ⁠ឡើយ⁠។⁠ ⁠ជាទូទៅ⁠ ⁠ការ⁠បង្ហាញ⁠សេចក្តី⁠សង្ឃឹម⁠របស់⁠ពួកគេ⁠មាន⁠លាយឡំ⁠ជាមួយនឹង⁠ការ⁠បាក់ទឹកចិត្ត⁠ ⁠និង⁠ការ⁠ព្រួយបារម្ភ⁠អំ⁠​⁠ពី⁠លទ្ធផល⁠ផ្ទុយពី⁠ការ⁠រំពឹង⁠ទុក⁠នោះ⁠វិញ⁠។⁠

⁠តើ⁠យើង⁠អាច⁠មាន⁠សេចក្តី⁠សង្ឃឹម⁠មួយ⁠ ⁠ដែល⁠មិន⁠ពឹងផ្អែក⁠លើ⁠ភាព⁠ចៃដន្យ⁠ ⁠ឬ⁠ឥទ្ធិពល⁠ខាងក្រៅ⁠ ⁠ឬក៏⁠លើ⁠អារម្មណ៍⁠ ⁠និង⁠ការប្រែប្រួល⁠មិន⁠ទៀងទាត់⁠របស់⁠មនុស្ស⁠ដោយ⁠របៀបណា⁠?⁠ ⁠តើ⁠យើង⁠អាច⁠មាន⁠សេចក្តី⁠សង្ឃឹម⁠ដែល⁠មិន⁠រង⁠ផល⁠ប៉ះពាល់⁠ដោយ⁠កំហុស⁠ដែល⁠យើង⁠បាន⁠សាង⁠ ⁠ឬ⁠ពឹងផ្អែក⁠លើ⁠ចំណេះដឹង⁠ ⁠និង⁠សមត្ថភាព⁠មាន⁠ដែន⁠កំណត់⁠របស់⁠យើង⁠បាន⁠ដោយ⁠របៀបណា⁠?⁠

⁠មិត្ត⁠អើយ⁠ ⁠ខ្ញុំ⁠ចង់⁠ណែនាំ⁠អ្នក⁠អំពីអ្វី⁠ដែល⁠ខ្ញុំ⁠ហៅថា⁠ ⁠«⁠សេចក្តី⁠សង្ឃឹម⁠ក្នុង⁠ព្រះគម្ពីរ⁠»⁠ ⁠ជា⁠​⁠ប្រភេទ⁠នៃ⁠សេចក្តី⁠សង្ឃឹម⁠ដែល⁠មិន⁠ធ្វើឲ្យ⁠អ្នក⁠ខកចិត្ត⁠ ⁠ឬ⁠លេងសើច⁠ជាមួយ⁠អ្នក⁠ឡើយ⁠។⁠

⁠ហេតុអ្វីបានជា⁠ច្បាស់⁠ ⁠និង⁠ប្រាកដ⁠​⁠យ៉ាងនេះ⁠?⁠ ⁠ព្រោះ⁠សេចក្ដីសង្ឃឹម⁠នេះ⁠ត្រូវ⁠បាន⁠បោះ⁠​⁠ភ្ជាប់នឹង⁠យុថ្កា⁠ម្យ៉ាង⁠​⁠ដែល⁠មិន⁠ផ្លាស់ប្ដូរ⁠ ⁠មិន⁠រង្គោះរង្គើ⁠ ⁠និង⁠គួរឲ្យ⁠ទុកចិត្ត⁠ទាំងស្រុង⁠ ⁠​⁠ជា⁠សេចក្តី⁠ស្រឡាញ់⁠របស់⁠ព្រះគ្រីស្ទ⁠ ⁠និង⁠កិច្ចការ⁠ដែល⁠ទ្រង់⁠បាន⁠បញ្ចប់⁠នៅ⁠កាល់⁠វ៉ា⁠រី⁠។⁠

⁠ខ្ញុំ⁠អធិស្ឋាន⁠សូមឲ្យ⁠អ្នកទទួល⁠បានការ⁠យល់ដឹង⁠ដ៏⁠ជ្រាលជ្រៅ⁠នៅក្នុង⁠ចិត្ត⁠អ្នក⁠ថ្ងៃនេះ⁠ថា⁠ ⁠៖⁠ ⁠គ្មានអ្វី⁠អាច⁠បំបែក⁠អ្នក⁠ចេញពី⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះគ្រីស្ទ⁠បាន⁠ឡើយ⁠។⁠ ⁠គ្មានអ្វី⁠អាច⁠បំផ្លាញ⁠កិច្ចការ⁠ដែល⁠ទ្រង់⁠បានសម្រេច⁠​⁠នោះ⁠ទេ⁠។⁠ ⁠ប្រសិនបើ⁠មាន⁠បុគ្គល⁠ម្នាក់⁠ដែល⁠អ្នក⁠អាច⁠ទុកចិត្ត⁠បាន⁠មួយ⁠រយ⁠ភាគរយ⁠គ្រប់ពេលវេលា⁠ ⁠ជា⁠ម្នាក់⁠ដែល⁠នឹង⁠មិន⁠ធ្វើឲ្យ⁠អ្នក⁠ខកចិត្ត⁠ម្ដងណា⁠សោះ⁠ ⁠បុគ្គល⁠នោះ⁠ជា⁠​⁠ព្រះគ្រីស្ទយេស៊ូវ⁠ហ្នឹងហើយ⁠។⁠ ⁠នៅពេល⁠ដែល⁠អ្នក⁠សង្ឃឹមលើ⁠ទ្រង់⁠ ⁠និង⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ចំពោះ⁠អ្នក⁠ ⁠សេចក្ដីសង្ឃឹម⁠នោះ⁠នឹង⁠មិន⁠ធ្វើឲ្យ⁠អ្នក⁠ខកចិត្ត⁠ឡើយ⁠!⁠

⁠សេចក្ដីសង្ឃឹម⁠របស់⁠ម្ដាយ⁠ម្នាក់⁠បាន⁠ក្លាយជា⁠ការពិត⁠

⁠អ្នកនាង⁠ ⁠អា⁠នី⁠តា⁠ ⁠ជា⁠ម្ដាយ⁠ដែល⁠ចិញ្ចឹម⁠កូន⁠តែម្នាក់ឯង⁠ ⁠រស់នៅ⁠ក្នុង⁠រដ្ឋ⁠វើ⁠ជី⁠នៀ⁠ ⁠សហរដ្ឋអាមេរិក⁠ ⁠ជាមួយ⁠កូន⁠ជំទង់⁠ពីរ⁠នាក់⁠របស់⁠គាត់⁠ ⁠បាន⁠ចែករំលែក⁠ទីបន្ទាល់⁠ជាមួយ⁠ខ្ញុំ⁠ ⁠អំពី⁠ការ⁠មាន⁠សេចក្ដីសង្ឃឹម⁠ប្រភេទ⁠​⁠នេះ⁠នៅក្នុង⁠ខ្លួន⁠ ⁠ដែល⁠បាន⁠ផ្ដល់⁠កម្លាំង⁠ដល់⁠នាង⁠ក្នុង⁠ការ⁠រង់ចាំ⁠​⁠ការ⁠ទម្លុះទម្លាយ⁠មួយ⁠​⁠។⁠

⁠បន្ទាប់ពី⁠ត្រូវ⁠បាន⁠បញ្ឈប់⁠​⁠ពី⁠តំណែង⁠ការងារ⁠​⁠ជា⁠អ្នកត្រួត⁠ពិនិត្យ⁠ផលិតកម្ម⁠នៅក្នុង⁠រោងចក្រ⁠ផលិត⁠មួយ⁠កន្លែង⁠ ⁠អ្នកនាង⁠ ⁠អា⁠នី⁠តា⁠ ⁠បាន⁠ប្រឈមមុខនឹង⁠ភាព⁠តានតឹង⁠​⁠ផ្នែក⁠​⁠ថវិកា⁠​⁠ដ៏⁠លំបាក⁠។⁠ ⁠នាង⁠មិន⁠អាច⁠បង់ថ្លៃ⁠ចំណាយ⁠ក្នុង⁠ផ្ទះ⁠ទាន់ពេល⁠វេលា⁠ ⁠និង⁠មាន⁠អាហារ⁠គ្រប់គ្រាន់⁠សម្រាប់⁠គ្រួសារ⁠ឡើយ⁠ ⁠លុះត្រាតែ⁠មានការ⁠ងារ⁠ដែល⁠មាន⁠ប្រាក់ខែ⁠សមរម្យ⁠ផ្ដល់ឲ្យ⁠នាង⁠។⁠ ⁠ដោយ⁠បដិសេធ⁠មិនព្រម⁠ទទួលយក⁠ការភ័យខ្លាច⁠ ⁠និង⁠គំនិត⁠អវិជ្ជមាន⁠ក្នុងអំឡុងពេល⁠គ្មាន⁠ការងារ⁠ធ្វើ⁠ ⁠អ្នកនាង⁠ ⁠អា⁠នី⁠តា⁠ ⁠បាន⁠ជ្រើសរើស⁠ងាក⁠ទៅ⁠រក⁠ព្រះអម្ចាស់⁠ ⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ ⁠ព្រមទាំង⁠​⁠ព្រះបន្ទូល⁠សន្យា⁠ដ៏⁠អស្ចារ្យ⁠របស់⁠ទ្រង់⁠សម្រាប់⁠នាង⁠ដែល⁠មាននៅ⁠ក្នុង⁠ព្រះបន្ទូល⁠​⁠។⁠ ⁠នាង⁠បាន⁠ផ្ដោត⁠អារម្មណ៍⁠ទៅលើ⁠ព្រះគុណ⁠របស់⁠ទ្រង់⁠ ⁠នៅពេល⁠ដែល⁠នាង⁠ស្ដាប់⁠សេចក្ដីអធិប្បាយ⁠របស់ខ្ញុំ⁠ជាប់⁠ជានិច្ច⁠ ⁠នាង⁠ចាក់⁠ស្ដាប់⁠សូម្បីតែ⁠ពេល⁠នាង⁠កំពុង⁠ដេកលក់⁠ក៏ដោយ⁠!⁠

⁠ដោយ⁠​⁠ពោរពេញ⁠​⁠ដោយ⁠​⁠សេចក្តី⁠ស្រឡាញ់⁠​⁠របស់⁠​⁠ព្រះអម្ចាស់⁠​⁠ចំពោះ⁠​⁠នាង⁠ ⁠នាង⁠​⁠បាន⁠​⁠អធិស្ឋាន⁠​⁠សុំ⁠​⁠ព្រះ⁠សម្រាប់⁠ការងារ⁠​⁠ក្នុង⁠​⁠ក្តី⁠​⁠ស្រមៃ⁠​⁠របស់⁠​⁠នាង⁠ ⁠ក្នុង⁠​⁠តំណែង⁠​⁠ជា⁠​⁠អ្នកគ្រប់គ្រង⁠​⁠ធនធានមនុស្ស⁠។⁠

⁠នាង⁠​⁠បាន⁠​⁠ប្រាប់⁠​⁠ខ្ញុំ⁠​⁠អំពី⁠របៀប⁠ដែល⁠ ⁠ក្នុង⁠​⁠រយៈពេល⁠​⁠ប៉ុន្មាន⁠​⁠ខែ⁠​⁠កន្លងមក⁠នេះ⁠ ⁠ខណៈ⁠​⁠ពេល⁠​⁠ដែល⁠​⁠នាង⁠​⁠រង់ចាំ⁠​⁠ការងារ⁠ ⁠ភាព⁠ប្រាកដ⁠ចិត្ត⁠ ⁠និង⁠​⁠​⁠ទំនុកចិត្ត⁠​⁠ដ៏⁠ខ្លាំង⁠បាន⁠​⁠ការពារ⁠​⁠ចិត្ត⁠​⁠របស់⁠​⁠នាង⁠។⁠

⁠សេចក្តី⁠សង្ឃឹម⁠របស់⁠នាង⁠នៅក្នុង⁠ព្រះអម្ចាស់⁠ ⁠ថា⁠ទ្រង់⁠នឹង⁠ផ្គត់ផ្គង់⁠អ្វី⁠ដែល⁠នាង⁠ ⁠និង⁠ក្រុម⁠គ្រួសារ⁠របស់⁠នាង⁠ត្រូវការ⁠នោះ⁠ពិតជា⁠​⁠ខ្លាំងក្លា⁠​⁠ណាស់⁠។⁠ ⁠នៅពេល⁠ដែល⁠មាន⁠មនុស្ស⁠សួរ⁠ ⁠នាង⁠គ្រាន់តែ⁠ប្រាប់⁠ពួកគេ⁠ដោយ⁠ភាព⁠ប្រាកដ⁠ចិត្ត⁠​⁠ថា⁠ ⁠អ្វី⁠ៗ⁠នឹង⁠ល្អ⁠ប្រសើរ⁠។⁠

⁠តើ⁠អ្វីទៅ⁠ដែល⁠រក្សា⁠សេចក្តី⁠សង្ឃឹម⁠បែបនេះ⁠ឲ្យនៅរស់⁠រវើក⁠នៅក្នុង⁠ចិត្ត⁠​⁠នាង⁠ ⁠ហើយ⁠តើ⁠វា⁠នឹង⁠មាន⁠លទ្ធផល⁠យ៉ាងណា⁠?⁠ ⁠ខ្ញុំ⁠នឹង⁠សុំ⁠ឲ្យ⁠អ្នកនាង⁠ ⁠អា⁠នី⁠តា⁠ ⁠ប្រាប់⁠អ្នក⁠ដោយ⁠ពាក្យ⁠របស់⁠នាង⁠ផ្ទាល់⁠ ⁠៖⁠

⁠នៅពេល⁠ដែល⁠ខ្ញុំ⁠បាន⁠ស្តាប់⁠សេចក្ដីអធិប្បាយ⁠ ⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះវរបិតា⁠នៅ⁠ស្ថានសួគ៌⁠ ⁠និង⁠ព្រះយេស៊ូវ⁠នៃ⁠​⁠ខ្ញុំ⁠ ⁠បាន⁠ក្លាយជា⁠ការពិត⁠នៅក្នុង⁠ចិត្ត⁠របស់ខ្ញុំ⁠ ⁠ដែល⁠ខ្ញុំ⁠គ្រាន់តែ⁠ដឹង⁠ថា⁠អ្វី⁠ៗ⁠នឹង⁠ល្អ⁠ប្រសើរ⁠។⁠ ⁠នៅពេល⁠ដល់⁠ថ្ងៃ⁠ដែល⁠​⁠ត្រូវ⁠បង់ថ្លៃ⁠​⁠ចំណាយ⁠ ⁠ខ្ញុំ⁠នឹង⁠ឮ⁠ព្រះអម្ចាស់⁠ប្រាប់⁠ខ្ញុំ⁠ថា⁠ ⁠«⁠កុំ⁠គិត⁠អំពី⁠ថ្ងៃស្អែក⁠ឡើយ⁠ ⁠ព្រះគុណ⁠របស់⁠យើង⁠គ្រប់គ្រាន់⁠សម្រាប់⁠អ្នក⁠ហើយ⁠»⁠។⁠ ⁠ពិត⁠ណាស់⁠ ⁠អ្វី⁠ៗ⁠តែងតែ⁠ដំណើរការ⁠ទៅ⁠ដោយ⁠រលូន⁠។⁠

⁠បន្ទាប់ពី⁠ដប់⁠ខែ⁠នៃ⁠ការ⁠រង់ចាំ⁠ ⁠នាយក⁠ប្រតិបត្តិ⁠នៃ⁠អង្គការ⁠មួយ⁠បាន⁠ទូរស័ព្ទ⁠មក⁠ខ្ញុំ⁠។⁠ ⁠នាង⁠បាន⁠ប្រាប់⁠ខ្ញុំ⁠ថា⁠ ⁠នាង⁠កំពុង⁠ពិនិត្យ⁠ឯកសារ⁠ក្នុង⁠ថតតុ⁠របស់⁠អតីត⁠អ្នកគ្រប់គ្រង⁠ធនធានមនុស្ស⁠ ⁠ហើយ⁠បានឃើញ⁠ប្រវត្តិរូប⁠សង្ខេប⁠របស់ខ្ញុំ⁠ ⁠ហើយ⁠មានបំណង⁠ចង់⁠ធ្វើការ⁠សម្ភាស⁠​⁠ខ្ញុំ⁠។⁠ ⁠នៅកន្លែង⁠សម្ភាស⁠​⁠ ⁠នាង⁠បាន⁠ទទួលយក⁠ខ្ញុំ⁠ភ្លាម⁠ៗ⁠នៅ⁠ហ្នឹង⁠កន្លែង⁠!⁠ ⁠នៅពេល⁠ដែល⁠ខ្ញុំ⁠ប្រាប់⁠នាង⁠អំពី⁠ប្រាក់ខែ⁠ដែល⁠ខ្ញុំ⁠រំពឹង⁠ទុក⁠ ⁠នាង⁠បាន⁠ឆ្លើយតប⁠ដោយ⁠និយាយ⁠ថា⁠ ⁠នាង⁠នឹង⁠ផ្តល់⁠ឲ្យ⁠ខ្ញុំ⁠លើស⁠ពី⁠ចំនួន⁠ដែល⁠ខ្ញុំ⁠ចង់បាន⁠។⁠ ⁠សូម⁠សរសើរ⁠តម្កើង⁠ព្រះអម្ចាស់⁠។⁠ ⁠ឥឡូវនេះ⁠ ⁠ខ្ញុំ⁠​⁠មានការ⁠ងារ⁠ធ្វើ⁠ ⁠ជាមួយ⁠ការងារ⁠ក្នុង⁠ក្ដី⁠ស្រមៃ⁠របស់ខ្ញុំ⁠ ⁠ហើយ⁠ខ្ញុំ⁠ដឹង⁠ថា⁠ព្រះអម្ចាស់⁠បាន⁠ចាត់⁠ខ្ញុំ⁠មក⁠ទីនេះ⁠។⁠ ⁠​⁠​⁠វា⁠ពិតជា⁠អស្ចារ្យ⁠ណាស់⁠!⁠

⁠ពិតជា⁠ទីបន្ទាល់⁠ដែល⁠លើកទឹកចិត្ត⁠មែន⁠!⁠ ⁠សេចក្តី⁠សង្ឃឹម⁠ដ៏⁠មុតមាំ⁠ដែល⁠អ្នកនាង⁠ ⁠អា⁠នី⁠តា⁠ ⁠បាន⁠ឆ្លងកាត់⁠ ⁠បានការ⁠ពារ⁠ចិត្ត⁠របស់⁠នាង⁠ពី⁠ការភ័យខ្លាច⁠ ⁠និង⁠ការ⁠ថប់បារម្ភ⁠ដែល⁠រួបរឹត⁠នាង⁠ ⁠ព្រមទាំង⁠ការពារ⁠នាង⁠ពី⁠ការសម្រេច⁠ចិត្ត⁠ផ្នែក⁠ហិរញ្ញវត្ថុ⁠ដែល⁠​⁠មិនល្អ⁠ ⁠ក្នុងអំឡុងពេល⁠ដែល⁠នាង⁠គ្មាន⁠ការងារ⁠ធ្វើ⁠នោះ⁠​⁠។⁠

⁠សេចក្តី⁠សង្ឃឹម⁠របស់⁠នាង⁠មិន⁠រង្គោះរង្គើ⁠ឡើយ⁠ ⁠ព្រោះតែ⁠នាង⁠ដឹង⁠ថា⁠ព្រះអម្ចាស់⁠ស្រឡាញ់⁠នាង⁠ប៉ុណ្ណា⁠។⁠ ⁠ហើយ⁠នាង⁠ក៏⁠មិន⁠ខកចិត្ត⁠ដែរ⁠។⁠

⁠ព្រះអម្ចាស់⁠មិនដែល⁠ខកខាន⁠ក្នុង⁠ការ⁠ផ្គត់ផ្គង់⁠តម្រូវការ⁠គ្រួសារ⁠របស់⁠នាង⁠ទេ⁠ ⁠នៅពេល⁠ដែល⁠តម្រូវការ⁠នោះ⁠មកដល់⁠។⁠ ⁠ហើយ⁠ទ្រង់⁠មិន⁠ត្រឹមតែ⁠ឆ្លើយតប⁠ការអធិស្ឋាន⁠របស់⁠នាង⁠ ⁠និង⁠ប្រទាន⁠ការងារ⁠ក្នុង⁠ក្តី⁠ស្រមៃ⁠ដល់⁠នាង⁠ប៉ុណ្ណោះទេ⁠ ⁠ប៉ុន្តែ⁠ទ្រង់⁠ក៏បាន⁠ប្រទាន⁠ប្រាក់ខែ⁠ខ្ពស់⁠ជាង⁠ការ⁠រំពឹង⁠ទុក⁠ដល់⁠​⁠នាង⁠ផង⁠ដែរ⁠។⁠

⁠សេចក្តី⁠សង្ឃឹម⁠ដែល⁠បាន⁠បោះ⁠​⁠ភ្ជាប់⁠ទៅ⁠នឹង⁠យុថ្កា⁠នៃ⁠​⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះ⁠

⁠មិត្ត⁠​⁠អើយ⁠ ⁠នេះ⁠ជា⁠ប្រភេទ⁠នៃ⁠សេចក្តី⁠សង្ឃឹម⁠ដែល⁠ខ្ញុំ⁠ចង់⁠ឲ្យ⁠អ្នកមាន⁠។⁠ ⁠សេចក្ដីសង្ឃឹម⁠ក្នុង⁠ព្រះគម្ពីរ⁠គឺជា⁠ការ⁠រំពឹង⁠ទុក⁠ដ៏⁠មុតមាំ⁠ ⁠រីករាយ⁠ ⁠និង⁠មានទំនុក⁠ចិត្ត⁠អំពី⁠​⁠ការ⁠ល្អ⁠ដែល⁠កើតឡើង⁠ចំពោះ⁠អស់អ្នក⁠​⁠ដែល⁠ពឹងផ្អែក⁠លើ⁠ព្រះបន្ទូល⁠ដែល⁠មិន⁠ប្រែប្រួល⁠របស់⁠ព្រះ⁠ ⁠មិនមែន⁠ជា⁠ពាក្យសន្យា⁠ដែល⁠ប្រែប្រួល⁠របស់⁠មនុស្ស⁠នោះ⁠ទេ⁠។⁠ ⁠នោះ⁠​⁠ជា⁠សេចក្ដីសង្ឃឹម⁠ដែល⁠បោះ⁠​⁠ភ្ជាប់⁠ទៅ⁠នឹង⁠យុថ្កា⁠នៃ⁠​⁠សេចក្ដី⁠ស្រឡាញ់⁠ដ៏⁠ល្អឥតខ្ចោះ⁠របស់⁠ព្រះអម្ចាស់⁠នៃ⁠យើង⁠ ⁠មិនមែន⁠ចងភ្ជាប់⁠ទៅ⁠នឹង⁠សេចក្ដី⁠ស្រឡាញ់⁠ ⁠ឬ⁠សមត្ថភាព⁠មិនល្អ⁠ឥត⁠ខ្ចោះ⁠របស់⁠មនុស្ស⁠នោះ⁠ទេ⁠។⁠ ⁠ជា⁠សេចក្ដីសង្ឃឹម⁠ដែល⁠សង់⁠លើ⁠គ្រឹះ⁠ដ៏⁠រឹងមាំ⁠ ⁠និង⁠មិន⁠រង្គោះរង្គើ⁠ ⁠គឺជា⁠កិច្ចការ⁠ដែល⁠បាន⁠បញ្ចប់⁠របស់⁠ព្រះគ្រីស្ទ⁠។⁠

⁠នេះ⁠ជា⁠មូលហេតុ⁠ដែល⁠ ⁠រ៉ូម⁠ ⁠៥⁠:⁠៥⁠ ⁠ចែងថា⁠ ⁠«⁠សេចក្ដី⁠​⁠សង្ឃឹម⁠​⁠មិន⁠​⁠ធ្វើ⁠​⁠ឲ្យ⁠​⁠យើង⁠​⁠ខក⁠​⁠ចិត្ត⁠​⁠ឡើយ⁠ ⁠ព្រោះ⁠​⁠ព្រះ‌ជា‌ម្ចាស់⁠​⁠បាន⁠​⁠ចាក់⁠​⁠បង្ហូរ⁠​⁠ព្រះ‌ហឫទ័យ⁠​⁠ស្រឡាញ់⁠​⁠របស់⁠​⁠ព្រះអង្គ⁠​⁠មក⁠​⁠ក្នុង⁠​⁠ចិត្ត⁠​⁠យើង⁠ ⁠ដោយ⁠​⁠ប្រទាន⁠​⁠ព្រះ‌វិញ្ញាណ⁠​⁠ដ៏⁠វិសុទ្ធ⁠​⁠មក⁠​⁠យើង⁠។⁠»⁠។⁠ ⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠គឺជា⁠ការធានា⁠ចំពោះ⁠សេចក្ដីសង្ឃឹម⁠របស់⁠យើង⁠។⁠ ⁠មូលហេតុ⁠ដែល⁠អ្នក⁠ ⁠និង⁠ខ្ញុំ⁠អាច⁠ ⁠«⁠ដឹង⁠ថា⁠»⁠ ⁠ជាជាង⁠គ្រាន់តែ⁠ ⁠«⁠សង្ឃឹមថា⁠»⁠ ⁠រឿង⁠ល្អ⁠ៗ⁠នឹង⁠កើតឡើង⁠ចំពោះ⁠យើង⁠ ⁠ព្រោះតែ⁠ព្រះ⁠ទ្រង់⁠ស្រឡាញ់⁠យើង⁠!⁠ ⁠ហើយ⁠ទ្រង់⁠បាន⁠បង្ហាញ⁠សេចក្ដី⁠ស្រឡាញ់⁠នេះ⁠នៅ⁠លើ⁠ឈើឆ្កាង⁠ ⁠នៅពេល⁠ដែល⁠ទ្រង់⁠បាន⁠លះបង់⁠ព្រះរាជបុត្រា⁠របស់⁠ទ្រង់⁠ផ្ទាល់⁠ ⁠ដើម្បី⁠សុគត⁠ជំនួស⁠អំពើបាប⁠របស់⁠យើង⁠។⁠ ⁠ប្រសិនបើ⁠​⁠ព្រះអង្គ⁠​⁠ពុំ⁠​⁠បាន⁠​⁠ទុក⁠​⁠ព្រះ‌បុត្រា⁠​⁠របស់⁠​⁠ព្រះអង្គ⁠​⁠ផ្ទាល់⁠​⁠ទេ⁠ ⁠គឺ⁠​⁠ព្រះអង្គ⁠​⁠បាន⁠​⁠បញ្ជូន⁠​⁠ព្រះ‌បុត្រា⁠​⁠នោះ⁠​⁠មក⁠​⁠សម្រាប់⁠​⁠យើង⁠​⁠ទាំង⁠​⁠អស់⁠​⁠គ្នា⁠ ⁠តើ⁠ព្រះអង្គ⁠​⁠មុខ⁠​⁠ជា⁠​⁠ប្រណី‌សន្ដោស⁠​⁠ប្រទាន⁠​⁠អ្វី⁠ៗ⁠​⁠ទាំង⁠​⁠អស់⁠​⁠មក⁠​⁠យើង⁠ ⁠រួម⁠ជាមួយ⁠ព្រះបុត្រា⁠​⁠យ៉ាងណា⁠ដែរ⁠​⁠​⁠ ⁠(⁠សូម⁠មើល⁠ ⁠រ៉ូម⁠ ⁠៨⁠:⁠៣២⁠)⁠?⁠

⁠បងប្អូន⁠ជាទីស្រឡាញ់⁠អើយ⁠ ⁠​⁠ព្រះ⁠មិន⁠ចង់⁠ឲ្យ⁠អ្នក⁠ឆ្លងកាត់⁠ព្យុះភ្លៀង⁠នៃ⁠ជីវិត⁠ ⁠ដោយមាន⁠ឥរិយាបថ⁠នៃ⁠ក្ដី⁠សង្ឃឹម⁠ដែល⁠មិន⁠ច្បាស់លាស់⁠ ⁠ស្រ⁠ពិច⁠ស្រពឹល⁠ ⁠ហើយ⁠ត្រូវ⁠បាន⁠បោកបក់⁠ដោយ⁠ភាព⁠មិន⁠ប្រាកដប្រជា⁠ ⁠ការ⁠ខ្វល់ខ្វាយ⁠ ⁠និង⁠ការភ័យខ្លាច⁠ឡើយ⁠។⁠

⁠ទេ⁠ ⁠ទ្រង់⁠ស្រឡាញ់⁠អ្នក⁠ខ្លាំង⁠ណាស់⁠ ⁠ទ្រង់⁠ចង់⁠ឲ្យ⁠ព្រលឹង⁠របស់⁠អ្នកមាន⁠ស្ថិរភាព⁠ ⁠និង⁠នៅ⁠ជាប់⁠ជាមួយ⁠សេចក្តី⁠សង្ឃឹម⁠ក្នុង⁠ព្រះគម្ពីរ⁠ ⁠ជា⁠​⁠ការ⁠រំពឹង⁠ទុក⁠ដ៏⁠ជឿជាក់⁠ ⁠និង⁠វិជ្ជមាន⁠ ⁠សម្រាប់⁠​⁠ការ⁠ល្អ⁠ពី⁠ទ្រង់⁠ ⁠ដែល⁠មិន⁠ធ្វើឲ្យ⁠អ្នក⁠ខកចិត្ត⁠ឡើយ⁠។⁠ ⁠ទ្រង់⁠ចង់⁠ឲ្យ⁠អ្នក⁠រីករាយ⁠នឹង⁠ក្តី⁠សង្ឃឹម⁠ដែល⁠ប្រាកដប្រជា⁠ ⁠និង⁠រឹងមាំ⁠ ⁠ដែល⁠នាំ⁠អ្នក⁠ឆ្លងកាត់⁠ទុក្ខ⁠លំបាក⁠គ្រប់យ៉ាង⁠ដើម្បី⁠ឆ្ពោះទៅ⁠រក⁠ការ⁠ទម្លុះទម្លាយ⁠ ⁠និង⁠ជ័យជម្នះ⁠​⁠ដ៏⁠អស្ចារ្យ⁠។⁠

⁠ដូច្នេះ⁠ ⁠ខ្ញុំ⁠ចង់⁠លើកទឹកចិត្ត⁠អ្នក⁠នៅ⁠ថ្ងៃនេះ⁠ ⁠ឲ្យ⁠សង្ឃឹមលើ⁠ព្រះអម្ចាស់⁠ ⁠សេចក្តី⁠ស្រឡាញ់⁠របស់⁠ទ្រង់⁠ ⁠និង⁠អ្វី⁠ដែល⁠ទ្រង់⁠បាន⁠ធ្វើ⁠សម្រាប់⁠អ្នក⁠តាមរយៈ⁠ឈើឆ្កាង⁠។⁠ ⁠ប្រសិនបើ⁠អ្នក⁠កំពុង⁠ប្រឈមមុខនឹង⁠បញ្ហា⁠ហិរញ្ញវត្ថុ⁠មួយចំនួន⁠ ⁠ខ្ញុំ⁠ចង់⁠ឲ្យ⁠អ្នក⁠ប្ដូរ⁠ពី⁠ការ⁠និយាយ⁠ថា⁠ ⁠«⁠ស្ថានការណ៍⁠​⁠គ្រប់យ៉ាង⁠គឺ⁠អាក្រក់⁠ ⁠ហើយ⁠ខ្ញុំ⁠គ្រាន់តែ⁠សង្ឃឹមថា⁠ខ្ញុំ⁠នឹងអាច⁠ឆ្លងផុត⁠»⁠ ⁠ទៅជា⁠និយាយ⁠ថា⁠ ⁠«⁠ខ្ញុំ⁠មានទំនុក⁠ចិត្ត⁠ថា⁠ស្ថានភាព⁠នឹង⁠ប្រែជា⁠ល្អ⁠ ⁠ហើយ⁠ខ្ញុំ⁠នឹង⁠មាន⁠បរិបូរ⁠​⁠ ⁠ព្រោះ⁠ព្រះយេស៊ូវ⁠ស្រឡាញ់⁠ខ្ញុំ⁠!⁠»⁠ ⁠សេចក្តី⁠សង្ឃឹម⁠ក្នុង⁠ព្រះគម្ពីរ⁠នឹង⁠ផ្តល់⁠ឲ្យ⁠អ្នក⁠នូវ⁠ទំនុកចិត្ត⁠ក្នុង⁠ការ⁠ជឿ⁠ ⁠និង⁠និយាយ⁠បែបនេះ⁠។⁠

⁠មិត្ត⁠​⁠អើយ⁠!⁠ ⁠អ្នក⁠អាច⁠រស់នៅ⁠ជា⁠រៀងរាល់ថ្ងៃ⁠ជាមួយនឹង⁠ការ⁠រំពឹង⁠ទុក⁠ដ៏⁠ជឿជាក់⁠ចំពោះ⁠សេចក្តីល្អ⁠ដែល⁠កើតឡើង⁠ចំពោះ⁠អ្នក⁠ ⁠ព្រោះថា⁠អ្នក⁠មិន⁠ដូចជា⁠មនុស្ស⁠នៃ⁠លោកិយ⁠ទេ⁠ ⁠៖⁠ ⁠អ្នកជា⁠កូន⁠របស់⁠ព្រះ⁠ដ៏⁠ខ្ពស់⁠បំផុត⁠។⁠ ⁠អ្នកមាន⁠ព្រះ⁠វរ⁠​⁠បិតា⁠ដែល⁠គង់នៅ⁠​⁠ស្ថានសួគ៌⁠ ⁠ដែល⁠មើលថែ⁠អ្នក⁠ដោយ⁠យក⁠ព្រះហឫទ័យ⁠ទុកដាក់⁠ ⁠ស្រឡាញ់⁠អ្នក⁠យ៉ាង⁠ជ្រាលជ្រៅ⁠ ⁠ពេញចិត្ត⁠អ្នក⁠យ៉ាង⁠ខ្លាំង⁠ ⁠ហើយ⁠គ្មានអ្វី⁠ក្រៅពី⁠ផែនការ⁠ល្អ⁠សម្រាប់⁠ជីវិត⁠របស់⁠អ្នក⁠ទេ⁠!⁠

⁠អត្ថបទ⁠នេះ⁠ត្រូវ⁠បាន⁠សរសេរជា⁠ច្បាប់ដើម⁠ ⁠ជា⁠ភាសាអង់គ្លេស⁠ដោយ⁠គ្រូគង្វាល⁠ ⁠យ៉ូសែប⁠ ⁠ព្រីនស៍⁠។⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក

ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះ‌វិញ្ញាណ​បរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...

11 នាទី
View details

សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក

តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...

5 នាទី
View details

ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង

នៅក្នុងព្រះគម្ពីរសញ្ញា​ចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...

12 នាទី
View details

សូមដើរដោយមានការការពាររបស់ព្រះ​នៅថ្ងៃនេះ

ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...

4 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

5 នាទី
View details

ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)

ការ​រំដោះខ្លួនចេញពីការសង្កត់សង្កិន​ផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...

7 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

4 នាទី
View details

ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)

សូម​ឲ្យអ្នក​មើល​ឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details

សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)

ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...

5 នាទី
View details
ជាវជាប្រចាំ