ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ

⁠ខ្ញុំ⁠ចាប់ផ្តើម⁠ស្តាប់⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠អធិប្បាយ⁠លើ⁠ឆា⁠ណែ⁠ល⁠គ្រីស្ទបរិស័ទ⁠មួយ⁠។⁠ ⁠ក្រោយមក⁠មាន⁠ពេល⁠មួយ⁠ ⁠ព្រះ‌វិញ្ញាណ⁠បរិសុទ្ធ⁠បាន⁠នាំ⁠ខ្ញុំ⁠ឲ្យ⁠អាន⁠សៀវភៅ⁠របស់⁠លោកគ្រូ⁠គង្វាល⁠ ⁠ព្រីនស៍⁠ ⁠ដែល⁠មាន⁠ចំណងជើង⁠ថា⁠ ⁠Grace Revolution⁠។⁠

⁠ពេលនោះ⁠ ⁠ខ្ញុំ⁠រស់នៅ⁠តែម្នាក់ឯង⁠បន្ទាប់ពី⁠លែងលះ⁠ ⁠ហើយ⁠កំពុង⁠ស្វែងរក⁠ការណែនាំ⁠ពី⁠ព្រះអម្ចាស់⁠។⁠ ⁠ខ្ញុំ⁠ពោរពេញ⁠ដោយ⁠ការ⁠ថ្កោលទោស⁠ ⁠និង⁠កំហុស⁠ ⁠និង⁠មិន⁠អាច⁠ទទួល⁠បាន⁠សេចក្ដី⁠ស្រឡាញ់⁠របស់⁠ព្រះបិតា⁠នៅ⁠ស្ថានសួគ៌⁠របស់ខ្ញុំ⁠បានទេ⁠។⁠

⁠បន្ទាប់ពី⁠អាន⁠សៀវភៅ⁠ ⁠Grace Revolution⁠ ⁠ខ្ញុំ⁠ចង់បាន⁠ព្រះយេស៊ូវ⁠បន្ថែម⁠ទៀត⁠។⁠ ⁠ខ្ញុំ⁠បាន⁠អាន⁠សៀវភៅ⁠មួយទៀត⁠របស់⁠លោ⁠ក⁠គ្រូ⁠ព្រីនស៍⁠ ⁠គឺ⁠ ⁠100 Days of Right Believing⁠។⁠ ⁠ពេល⁠ខ្ញុំ⁠អាន⁠សៀវភៅ⁠នេះ⁠ចប់⁠ ⁠ព្រះវិញ្ញាណ⁠របស់⁠ព្រះ⁠បាន⁠ប្រាប់⁠ខ្ញុំ⁠ឲ្យ⁠ត្រឡប់ទៅ⁠រក⁠គ្រួសារ⁠របស់ខ្ញុំ⁠វិញ⁠។⁠

⁠គួរឲ្យ⁠អស់សំណើច⁠ណាស់⁠ ⁠អតីត⁠ភរិយា⁠របស់ខ្ញុំ⁠បាន⁠ទិញ⁠សំបុត្រ⁠ឲ្យ⁠ខ្ញុំ⁠ទៅ⁠ចូលរួម⁠ជា⁠មួ⁠យកូនៗ⁠របស់⁠យើង⁠ក្នុង⁠ថ្ងៃឈប់⁠សម្រាក⁠ ⁠ប៉ុន្តែ⁠បែរជា⁠ឃើញថា⁠ព្រះ⁠មាន⁠អ្វី⁠ៗ⁠ច្រើនលើស⁠ពី⁠ការ⁠ឈប់សម្រាក⁠ត្រៀម⁠ទុក⁠សម្រាប់⁠យើង⁠។⁠ ⁠សព្វថ្ងៃ⁠នេះ⁠ ⁠គ្រួសារ⁠របស់⁠យើង⁠បាន⁠ជួបជុំគ្នា⁠វិញ⁠ ⁠និង⁠មាន⁠សុភមង្គល⁠។⁠ ⁠ព្រះអម្ចាស់⁠ក៏បាន⁠សាងសង់⁠ក្រុម⁠គ្រួសារ⁠របស់⁠យើង⁠ឡើងវិញ⁠!⁠

⁠ទាំងអស់⁠នេះ⁠បាន⁠កើតឡើង⁠នៅ⁠ឆ្នាំ⁠សោមនស្ស⁠ ⁠នៅពេល⁠ដែល⁠ខ្ញុំ⁠មាន⁠អាយុ⁠ ⁠៥៧⁠ ⁠ឆ្នាំ⁠។⁠ ⁠ដោយសារតែ⁠ព្រះគុណ⁠ដ៏⁠អស្ចារ្យ⁠របស់⁠ព្រះអម្ចាស់⁠ ⁠ខ្ញុំ⁠នៅតែ⁠បន្ត⁠រំពឹង⁠ថា⁠នឹង⁠មានការ⁠ស្តារ⁠ឡើងវិញ⁠ទាំងស្រុង⁠នៅ⁠គ្រប់⁠វិស័យ⁠នៃ⁠ជីវិត⁠របស់ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠ក៏⁠កំពុង⁠រៀន⁠សម្រាក⁠ ⁠ហើយ⁠អនុញ្ញាត⁠ឲ្យ⁠ទ្រង់⁠បង្ហាញ⁠កិច្ចការ⁠ដែល⁠ទ្រង់⁠បាន⁠បញ្ចប់⁠ ⁠នៅក្នុង⁠ជីវិត⁠របស់ខ្ញុំ⁠ដែរ⁠។⁠

⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠សូម⁠អរគុណ⁠សម្រាប់⁠ការអធិប្បាយ⁠អំពី⁠ព្រះគុណ⁠របស់⁠ព្រះ⁠ ⁠អំណោយទាន⁠នៃ⁠សេចក្តី⁠សុចរិត⁠ ⁠និង⁠ការសម្រាក⁠។⁠ ⁠ខ្ញុំ⁠មិនដែល⁠មាន⁠បទ⁠ធិ⁠សោ⁠ធ⁠អំពី⁠សេចក្តី⁠ស្រឡាញ់⁠របស់⁠ព្រះយេស៊ូវ⁠ជាក់ស្តែង⁠បែបនេះ⁠ទេ⁠ ⁠ទោះបីជា⁠ខ្ញុំ⁠ជា⁠អ្នកជឿ⁠អស់⁠រយៈពេល⁠ជាង⁠ ⁠២០⁠ ⁠ឆ្នាំ⁠មក⁠ហើយក៏⁠ដោយ⁠។⁠ ⁠សេចក្ដី⁠បង្រៀន⁠របស់⁠លោកគ្រូ⁠កំពុង⁠ផ្លាស់⁠ប្តូរជីវិត⁠ ⁠និង⁠ជួយ⁠មនុស្ស⁠ឲ្យ⁠ទទួល⁠បាន⁠ព្រះពរ⁠ពី⁠ព្រះ⁠។⁠

⁠សូម⁠ព្រះយេស៊ូវ⁠ប្រទាន⁠ព្រះពរ⁠ដល់⁠លោកគ្រូ⁠យ៉ាងច្រើន⁠លើសលប់⁠ ⁠បរិបូរ⁠ ⁠លើស⁠ពី⁠អ្វី⁠ដែល⁠លោក⁠អាច⁠ទូល⁠សុំ⁠ ⁠ឬ⁠គិតដល់⁠។⁠ ⁠អា⁠ម៉ែ⁠ន⁠!⁠

⁠Zwelethu⁠ ⁠Madasa⁠ ⁠ ⁠ ⁠|⁠ ⁠ ⁠ ⁠ប្រទេស⁠អាហ្វ្រិក⁠ខាងត្បូង⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...

2 នាទី
View details

ការ​មានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ

ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...

3 នាទី
View details

ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ

ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...

2 នាទី
View details

ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ

កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...

1 នាទី
View details

អាពាហ៍ពិពាហ៍ និងគ្រួសារស្ថិតក្នុងស្ថានភាពល្អប្រសើរ បន្ទាប់ពីបានស្គាល់ព្រះយេស៊ូវ

កាលនៅក្មេង ខ្ញុំគ្រាន់តែចង់ក្លាយជាមនុស្សល្អដែលធ្វើរឿងត្រឹមត្រូវ និងជៀសវាងការធ្វើរឿងអាក្រក់។ ខ្ញុំបាន...

2 នាទី
View details

សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ

ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...

2 នាទី
View details

គ្រួសារបានស្តារឡើងវិញដោយមាន​ចៅជាច្រើន

យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...

2 នាទី
View details

អាពាហ៍ពិពាហ៍បានប្រែទៅជាល្អប្រសើរ

ខ្ញុំធំធាត់នៅក្នុងគ្រួសារមួយដែលតាំងពីក្មេងមក យើងត្រូវបានគេប្រាប់ថា នៅពេលដែលយើងប្រព្រឹត្តអំពើបាប យើងន...

1 នាទី
View details

កូនប្រុសប្រែជាពូកែលើ​មុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់

អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...

2 នាទី
View details

មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយ​តស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....

1 នាទី
View details

មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់

ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...

1 នាទី
View details

រស់ក្នុងជីវិតដែលមានជ័យជម្នះបន្ទាប់ពីទទួលបានព្រះបន្ទូលដោយការបើកសម្ដែង

លោកគ្រូ ព្រីនស៍ មានពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលការសិក្សាព្រះគម្ពីររបស់ខ្ញុំធ្លាក់ចុះ និងស្ងួតហួតហែង...

2 នាទី
View details

ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ

លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...

2 នាទី
View details

ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន

ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...

2 នាទី
View details

ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...

2 នាទី
View details
ជាវជាប្រចាំ