ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
ចែករំលែកតាមរយៈ
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្នែកដែលជាចំណុចទន់ខ្សោយ និងភាពសោះកក្រោះរបស់អ្នក។ សូមចូលរួមជាមួយលោកគ្រូយ៉ូសែប ព្រីនស៍ នៅក្នុងស៊េរីមេរៀនដែលមានបីភាគនេះ ហើយស្វែងយល់ពីអត្ថន័យនៃការស្វែងរក និងឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល។ សូមទទួលយកបទពិសោធដោយខ្លួនឯងអំពីរបៀបដែលការអនុវត្តនេះនាំឲ្យមានភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើងជាមួយព្រះយេស៊ូវ ការព្យាបាលដ៏ល្អឥតខ្ចោះពីព្រះ និងជីវិតដ៏បរិបូរ។
ការទទួលបទពិសោធអំពីជីវិត និងសុខភាព
នៅពេលអ្នកគ្រាន់តែសម្លឹងមើលព្រះយេស៊ូវ និងសិរីល្អរបស់ទ្រង់ អ្នកនឹងបានទទួលការផ្លាស់ប្រែជាមានលក្ខណៈដូចទ្រង់ពីសិរីល្អមួយទៅសិរីល្អមួយទៀត។ អ្នកប្រែជាកាន់តែមានលក្ខណៈដូចព្រះយេស៊ូវ។ ទ្រង់ក្លាយជាកម្លាំង ប្រាជ្ញា និងភាពបរិសុទ្ធរបស់អ្នក។ ទ្រង់ចាក់បង្ហូរសេចក្ដីស្រឡាញ់ អំណរ និងសេចក្ដីសុខសាន្តរបស់ទ្រង់មកលើអ្នក ដោយបណ្ដេញរាល់ការភ័យខ្លាចទាំងអស់ចេញពីអ្នក។ អ្នកមិនត្រូវបានផ្លាស់ប្រែដោយការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់អ្នកទេ។ វាកើតឡើងគឺដោយសារ «ព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ» (២ កូរិនថូស ៣:១៨)។ ប្រសិនបើអ្នកអានបរិបទនៃខគម្ពីរនេះ អ្នកនឹងឃើញថាលោកប៉ុលក៏បានសរសេរផងដែរថា «ព្រះវិញ្ញាណទ្រង់ប្រទានឲ្យមានជីវិត» (ខ៦) និង «ហើយកន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ» (ខ១៧)។ នោះហើយជាមូលហេតុដែលនៅពេលដែលអ្នកឃើញព្រះយេស៊ូវនៅក្នុងអត្ថបទគម្ពីរ អ្នកនឹងជួបនឹងព្រះវិញ្ញាណរបស់ទ្រង់ ហើយព្រះវិញ្ញាណរបស់ទ្រង់ប្រទានឲ្យមានជីវិត និងសេរីភាពដល់អ្នក។ ប្រសិនបើអ្នកឈឺ ជីវិតរបស់ទ្រង់នឹងលេបត្របាក់យកជំងឺនោះ ហើយបញ្ចូលកម្លាំងដល់អ្នក។ ប្រសិនបើអ្នកញៀននឹងជាតិនីកូទីន ឬរឿងអាសអាភាស ច្រវាក់ទាំងនោះនឹងត្រូវបានបំបែក ហើយអ្នកនឹងទទួលបានបទពិសោធពីសេរីភាពដ៏ពិតប្រាកដ
នៅពេលដែលអ្នកឃើញព្រះយេស៊ូវនៅក្នុងអត្ថបទគម្ពីរ អ្នកនឹងជួបនឹងព្រះវិញ្ញាណរបស់ទ្រង់ ហើយព្រះវិញ្ញាណរបស់ទ្រង់ប្រទានឲ្យមានជីវិត និងសេរីភាពដល់អ្នក។។
ជាច្រើនដងហើយ ដោយគ្រាន់តែសម្លឹងមើលព្រះយេស៊ូវនៅក្នុងសៀវភៅដំណឹងល្អ ខ្ញុំបានទទួលការប្រោសឲ្យជា។ មានពេលមួយ ពេលខ្ញុំគ្រុនក្តៅខ្លាំង ព្រះអម្ចាស់បានប្រាប់ខ្ញុំឲ្យគ្រាន់តែអានអំពីការអស្ចារ្យនៃការប្រោសឲ្យជារបស់ទ្រង់នៅក្នុងសៀវភៅដំណឹងល្អ។ ទ្រង់ថែមទាំងបានប្រាប់ខ្ញុំឲ្យបំភ្លេចទិដ្ឋភាពនៃការបង្រៀន ឬគោលលទ្ធិផ្សេងៗ ហើយគ្រាន់តែផ្តោតលើព្រះគុណ សេចក្ដីមេត្តាករុណា និងបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការប្រោសអ្នកជំងឺឲ្យជា។ ដូច្នេះ នៅក្នុងភាពទន់ខ្សោយរបស់ខ្ញុំ ខ្ញុំបានជ្រមុជចូលទៅក្នុងអត្ថបទគម្ពីរ ហើយមិនយូរប៉ុន្មានខ្ញុំបានរកឃើញខ្លួនឯងនៅក្នុងវត្តមានរបស់គ្រូពេទ្យដ៏អស្ចារ្យ ដែលជាអ្នកប្រទានជីវិត។ ខ្ញុំបានមុជក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំ ហើយបានឃើញសេចក្ដីល្អ និងបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការព្យាបាលខ្ញុំ ព្រោះទ្រង់បានព្យាបាលមនុស្សគ្រប់រូបដែលមករកទ្រង់ដើម្បីទទួលការព្យាបាល។ ខ្ញុំមិនចាំបាច់រង់ចាំយូរទេ គ្រុនក្តៅក៏ជាបាត់ទៅ។ គ្មាននរណាដាក់ដៃលើខ្ញុំទេ ហើយក៏គ្មានតន្ត្រីថ្វាយបង្គំត្រូវបានលេងអមនៅពីក្រោយដែរ។ ដោយគ្មានការអបអរដោយសំឡេងត្រែ ប៉ុន្តែគ្រាន់តែអានព្រះបន្ទូលនៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់របស់ខ្ញុំ និងជ្រមុជក្នុងសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ខ្ញុំបានទទួលសុខភាពរបស់ទ្រង់ដោយមិនដឹងខ្លួន និងដោយមិនចាំបាច់ខំប្រឹងប្រែង។
បងប្អូនអើយ ប្រសិនបើអ្នកឈឺនៅថ្ងៃនេះ គ្រាន់តែបើកព្រះគម្ពីររបស់អ្នកទៅកាន់សៀវភៅដំណឹងល្អ ហើយទទួលយកថាមពលពីព្រះយេស៊ូវនៅក្នុងការអស្ចារ្យនៃការប្រោសឲ្យជានីមួយៗ។ សូមមើលក្តីអាណិតអាសូរ បំណងព្រះហឫទ័យ និងឫទ្ធានុភាពរបស់ទ្រង់ក្នុងការព្យាបាលអ្នក។ សូមកុំជក់ចិត្តនឹងទេវវិទ្យា ឬអ្វីដែលគួរធ្វើ និងមិនគួរធ្វើអំពីការព្យាបាល។ គ្រាន់តែទទួលយកសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ និងការផ្គត់ផ្គង់ដ៏បរិបូរនៃការព្យាបាល សុខភាព និងជីវិតរបស់ទ្រង់។ ខ្ញុំសូមប្រាប់អ្នកថា នៅក្នុងព្រះវត្តមានរបស់ព្រះអម្ចាស់ មានភាពពេញលេញនៃអំណរ និងជីវិតដ៏បរិបូរហូរហៀរ។ អំណររបស់ទ្រង់គឺជាកម្លាំងរបស់អ្នក ហើយជីវិតដែលរស់ឡើងវិញរបស់ទ្រង់នឹងបណ្ដេញជំងឺនោះចេញ!
នោះហើយជារបៀបដែលអ្នកចូលរួមក្នុងជីវិតដ៏ល្អឥតខ្ចោះមកពីព្រះ និងនិស្ស័យរបស់ព្រះ។ នោះហើយជារបៀបដែលអ្នកបានជាសះស្បើយពីជំងឺរ៉ាំរ៉ៃ និងជំងឺរយៈពេលវែង។ នោះហើយជារបៀបដែលអ្នកដើរ (រស់នៅ) ក្នុងសុខភាព កម្លាំង ភាពរឹងមាំ និងជីវិតដ៏ឥតខ្ចោះមកពីព្រះរបស់ទ្រង់ជារៀងរាល់ថ្ងៃ។ ដូច្នេះ ចូរធ្វើការសម្រេចចិត្តបើកព្រះគម្ពីររបស់អ្នកនៅថ្ងៃនេះ។ សូមចាប់ផ្តើមស្វែងរក និងមើលឃើញព្រះអម្ចាស់។ ទ្រង់ជាព្រះដែលប្រោសអ្នកឲ្យជាសះស្បើយ និងផ្គត់ផ្គង់អ្នក។ ខ្ញុំសូមប្រាប់អ្នកថា អ្នកមានតែដើរក្នុងសុខភាព និងការផ្គត់ផ្គង់ក្នុងកម្រិតមួយដែលកាន់តែច្រើនជាងមុន!
ជីវិតរបស់ទ្រង់សម្រាប់លក្ខខណ្ឌជាប់លាប់
«លោកគ្រូ ព្រីនស៍ ខ្ញុំបានធ្វើបែបនោះអស់មួយសប្តាហ៍មកហើយ ប៉ុន្តែខ្ញុំនៅតែឈឺដដែល។ តើខ្ញុំធ្វើអ្វីខុសមែនឬទេ? តើខ្ញុំគួរធ្វើអ្វីខ្លះទៅ?»
បងប្អូនអើយ កុំមានអារម្មណ៍ថាត្រូវបានថ្កោលទោសដោយសារតែអ្នកនៅតែឈឺ ហើយកុំបោះបង់ការព្យាបាលរបស់អ្នកចោល។ ខ្ញុំដឹង ហើយខ្ញុំចង់ឲ្យអ្នកដឹង លើសពីស្រមោលនៃការសង្ស័យថាព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់អ្នកចង់ឲ្យអ្នកបានជា។ ព្រះហឫទ័យរបស់ទ្រង់គឺចង់ឲ្យអ្នកមានសុខភាពល្អ និងរឹងមាំ (៣ យ៉ូហាន ១:២)។ កុំរស់នៅតាមអ្វីដែលអ្នកអាចមើលឃើញ ឬមានអារម្មណ៍ដឹង ប៉ុន្តែដោយព្រះបន្ទូលដែលមិនផ្លាស់ប្តូររបស់ព្រះវិញ។ ព្រះបន្ទូលរបស់ទ្រង់គឺជាសេចក្តីពិត ហើយព្រះបន្ទូលបដិសេធចោលនូវរបាយការណ៍ និងអាការៈអវិជ្ជមានទាំងអស់ដែលមានពីមុនមក។ ចូរបន្តមើល និងទទួលយកថាមពលពីព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ទោះបីជាអាការៈនៅតែបន្តមានក៏ដោយ។ គ្រាន់តែបន្តអានព្រះបន្ទូល ដោយផ្សំវាជាមួយនឹងជំនឿ នៅពេលអ្នកសម្លឹងមើលសិរីល្អរបស់ព្រះយេស៊ូវ និងសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ចំពោះអ្នក។ អ្នកនឹងកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ ៖ ដំបូងឡើយ សាមសិបដង បន្ទាប់មកហុកសិបដង និងចុងក្រោយមួយរយដង!
«ចូរបន្តមើល និងទទួលយកថាមពលពីព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ទោះបីជាអាការៈនៅតែបន្តមានក៏ដោយ។ អ្នកនឹងកាន់តែប្រសើរឡើង។
ប្រហែលជាបញ្ហារបស់អ្នកនៅពេលនេះមិនមែនជាបញ្ហាដែលពាក់ព័ន្ធនឹងរូបកាយ។ តែចម្លើយនៅតែដដែល។ ទោះបីជាអ្នកជួបបញ្ហាប្រឈម ឬមានភាពទន់ខ្សោយបែបណាក៏ដោយ ទោះបីជាវានៅតែបន្តយូរប៉ុណ្ណាក៏ដោយ ចូរបន្តមើលឃើញភាពឧត្តម និងក្ដីអាណិតអាសូររបស់ព្រះអម្ចាស់ព្រះយេស៊ូវនៅក្នុងព្រះបន្ទូល។ ប្រសិនបើអ្នកបានទុកចិត្តលើព្រះសម្រាប់ការទម្លុះទម្លាយផ្នែកហិរញ្ញវត្ថុ សូមមើលទ្រង់យកត្រីពីរកន្ទុយ និងនំប៉័ងប្រាំដុំ ហើយពហុគុណវាសម្រាប់មនុស្សដែលទ្រង់អាណិតអាសូរ។ នៅពេលអ្នកទទួលយកថាមពលពីព្រះហឫទ័យទ្រង់ និងសមត្ថភាពរបស់ទ្រង់ក្នុងការថែទាំអ្នក ការអស្ចារ្យដូចគ្នានេះនឹងបង្ហាញនៅក្នុងជីវិតរបស់អ្នក។ ប្រហែលជាអ្វីដែលអ្នកចង់ឃើញគឺការរស់ឡើងវិញនៃមនោសញ្ចេតនា និងសេចក្តីស្រឡាញ់នៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយស្វាមី ឬភរិយារបស់អ្នក។ ដូច្នេះ សូមមើលទ្រង់ប្រែក្លាយទឹកទៅជាស្រានៅក្នុងពិធីមង្គលការនៅភូមិកាណា។ ដូចដែលទ្រង់បានប្រែក្លាយទឹកធម្មតាទៅជាស្រាដែលមានជាតិស្រវឹងសម្រាប់គូស្វាមីភរិយាដែលកំពុងរៀបការ ទ្រង់នឹងធ្វើដូចគ្នាសម្រាប់ទំនាក់ទំនងរបស់អ្នកដោយមិនចាំបាច់ឲ្យអ្នកជាប់ស្ទះក្នុងការខិតខំធ្វើវាដោយខ្លួនឯង។
«ព្រះអម្ចាស់អើយ សូមបើកភ្នែកខ្ញុំ»
បងប្អូនអើយ ខ្ញុំសង្ឃឹមថាខ្ញុំបានបញ្ឆេះបំណងចិត្តថ្មីនៅក្នុងចិត្តអ្នកឲ្យចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការធ្វើដំណើរនៅតាមផ្លូវដ៏គួរឲ្យរំភើបទៅកាន់ភូមិអេម៉ោស? តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីទទួលបានការជ្រលក់ចូលទៅក្នុងជីវិត និងទទួលបទពិសោធពីការផ្លាស់ប្រែដ៏រុងរឿង? បន្ទាប់មក ចូរចាប់ផ្តើមដំណើរផ្សងព្រេងរបស់អ្នកដោយការអធិស្ឋានដោយស្មោះត្រង់។ សូមមករកព្រះវរបិតា ហើយនិយាយថា «ព្រះវរបិតាអើយ សូមបើកភ្នែកទូលបង្គំឲ្យមើលឃើញព្រះយេស៊ូវនៅក្នុងសិរីល្អ ភាពឧត្តម និងសេចក្ដីស្រឡាញ់ទាំងអស់របស់ទ្រង់ចំពោះទូលបង្គំ។ ទូលបង្គំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ផ្លូវទៅភូមិអេម៉ោស។ ទូលបង្គំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទទួលការប្រទានជីវិត ហើយទទួលបានការផ្លាស់ប្រែ!»
បងប្អូនសូមស្តាប់ អ្នកមិនគ្រាន់តែអានសៀវភៅមួយក្បាលទេ អ្នកកំពុងអានសំបុត្រស្នេហាដ៏មានតម្លៃរបស់ព្រះដែលសេរសេរផ្ញើមកអ្នក។ ដូច្នេះ សូមបើកព្រះគម្ពីររបស់អ្នកដោយដឹងថាព្រះស្រឡាញ់អ្នកយ៉ាងស្និទ្ធស្នាល និងដោយគ្មានលក្ខខណ្ឌ ហើយចង់មានទំនាក់ទំនងជាមួយអ្នក។ នៅពេលដែលអ្នកដឹងថាទ្រង់ជាមិត្ត និងជាគូស្នេហ៍ដ៏ល្អបំផុតរបស់អ្នក វាមិនពិបាកទេក្នុងការស្តាប់ឮពីទ្រង់ ឬនិយាយជាមួយទ្រង់។ ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់នៅក្នុងអ្នកនឹងបើកបង្ហាញអត្ថបទគម្ពីរដល់អ្នក ហើយណែនាំអ្នកឲ្យចូលទៅក្នុងសេចក្តីពិតដ៏ជាទីស្រឡាញ់ទាំងអស់របស់ទ្រង់។
សូមចូលមករកព្រះ និងព្រះបន្ទូលរបស់ទ្រង់ដូចជាក្មេងតូច
ហើយឈរនៅក្រោមភ្លៀងនៃការផ្គត់ផ្គង់ជីវិតដែលមិនចេះចប់រប
ស់ទ្រង់។
នោះជារបៀបដែលខ្ញុំអានព្រះគម្ពីរ។ ខ្ញុំមិនពឹងផ្អែកលើបញ្ញាផ្ទាល់ខ្លួនរបស់ខ្ញុំទេ ហើយខ្ញុំក៏មិនសន្មតថាអត្ថបទគម្ពីរនឹងបើកបង្ហាញដល់ខ្ញុំដោយសារតែខ្ញុំជាគ្រូគង្វាលដែរ។ ប៉ុន្តែ ខ្ញុំជឿថាព្រះស្រឡាញ់ខ្ញុំ ទោះបីជាខ្ញុំមានភាពខ្វះខាតក៏ដោយ ហើយដូចអ្នកដែរ ខ្ញុំត្រូវពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ។ ហើយខណៈពេលដែលខ្ញុំមានកម្មវិធីសិក្សាព្រះគម្ពីរជាច្រើន មានសទ្ទានុក្រម វចនានុក្រម និងអាចទទួលបានព័ត៌មានព្រះគម្ពីរដ៏សម្បូរបែបនៅលើអ៊ីនធឺណិតក៏ដោយ ក៏ខ្ញុំមិនពឹងផ្អែកលើរបស់ទាំងនេះដែរ។ ខ្ញុំអាចប្រើធនធានទាំងនោះបាន ប៉ុន្តែខ្ញុំនៅតែពឹងផ្អែកទាំងស្រុងលើព្រះវិញ្ញាណបរិសុទ្ធ ជាអ្នកដែលបានបំផុសគំនិតអំពីព្រះគម្ពីរ ហើយជាអ្នកដែលតែងតែធ្វើជាបន្ទាល់ និងបើកភ្នែករបស់យើងឲ្យមើលឃើញព្រះយេស៊ូវ។
បងប្អូនជាទីស្រឡាញ់អើយ ចូរមករកព្រះ និងព្រះបន្ទូលរបស់ទ្រង់ដូចជាក្មេងតូច ហើយឈរនៅក្រោមភ្លៀងនៃការផ្គត់ផ្គង់ជីវិតដែលមិនចេះចប់របស់ទ្រង់។ ខណៈពេលដែលអ្នកប្រហែលជាស្គាល់រឿងរ៉ាវជាច្រើននៅក្នុងព្រះគម្ពីររួចហើយ សូមអានវាម្តងទៀតដោយកែវភ្នែកថ្មី ដោយទុកចិត្តលើព្រះវិញ្ញាណបរិសុទ្ធឲ្យបង្ហាញអ្នកពីព្រះគុណ និងក្ដីអាណិតអាសូររបស់ព្រះចំពោះអ្នក។ អ្នកនឹងមិនខកចិត្តឡើយ។ ព្រះបន្ទូលរបស់ព្រះប្រទានជីវិត! អ្នកនឹងទទួលបានបទពិសោធពីការផ្គត់ផ្គង់ជីវិតដ៏បរិបូររបស់ទ្រង់ នៅពេលអ្នកគ្រាន់តែអនុញ្ញាតឲ្យរលកនៃសេចក្តីស្រឡាញ់ និងសិរីល្អរបស់ទ្រង់បោកបក់មកលើអ្នក!
អត្ថបទនេះត្រូវបានសរសេរជាច្បាប់ដើម ជាភាសាអង់គ្លេសដោយគ្រូគង្វាល យ៉ូសែប ព្រីនស៍។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក
តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...
ការយល់ដឹងអំពីសារៈសំខាន់នៃដើមអូលីវ និងប្រេងតាំង
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសយកប្រេងតាំងដើម្បីប្រទានព្រះពរដល់រាស្ត្ររបស់ទ្រង់។ ប៉ុន្តែ តើ...
សូមដើរដោយមានការការពាររបស់ព្រះនៅថ្ងៃនេះ
ព្រះបន្ទូលរបស់ព្រះពោរពេញដោយការសន្យាអំពីការការពាររប ស់ព្រអង្គ សម្រាប់កូនៗជាទីស្រឡាញ់របស់ទ្រង់។ ជាឧទាហ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ៣/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...