សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)
ចែករំលែកតាមរយៈ
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជារៀងរាល់ថ្ងៃ! ក្នុងអត្ថបទដែលមានបីភាគនេះ គ្រូគង្វាល យ៉ូសែប ព្រីនស៍ នឹងបង្ហាញអ្នកពីហេតុផលដែលអ្នកអាចបន្តទុកចិត្តលើព្រះសម្រាប់ការទម្លុះទម្លាយរបស់អ្នក។ សូមទទួលយកការលើកទឹកចិត្តនៅពេលអ្នកចាប់ផ្តើមវគ្គសិក្សានេះ ដើម្បីទទួលបានបទពិសោធអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះចំពោះអ្នក!
ចូររក្សាក្តីសង្ឃឹមរបស់អ្នក ៖ សូមបន្តស្តាប់
តើអ្នករក្សាក្តីសង្ឃឹមរបស់អ្នកដោយរបៀបណា ក្នុងពេលដែលអ្នករង់ចាំដោយអត់ធ្មត់សម្រាប់ការមកដល់នៃព្រះពររបស់អ្នក? អ្នកគ្រាន់តែបន្តស្តាប់អំពីសេចក្តីល្អ និងភាពស្មោះត្រង់របស់ព្រះអម្ចាស់!
បងប្អូនទីស្រឡាញ់អើយ នៅពេលដែលអ្នកបន្តសង្ឃឹមលើព្រះអម្ចាស់ចំពោះការអស្ចារ្យរបស់អ្នក សូមគ្រាន់តែបន្តស្តាប់សេចក្ដីបង្រៀនដើម្បីឲ្យអ្នកបានបំពេញដោយសេចក្តីស្រឡាញ់ និងព្រះគុណរបស់ទ្រង់ចំពោះអ្នក និងរបបៀបដែលព្រះអង្គចង់បំពេញសេចក្ដីត្រូវការរបស់អ្នក។
សូមបំពេញខ្លួនអ្នកដោយព្រះបន្ទូលសន្យានៃសេចក្ដីសញ្ញាថ្មី ដែលមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងរក្សាការផ្ចង់ចិត្តទៅលើព្រះគុណដែលមិនសមនឹងទទួលបានរបស់ទ្រង់។
ចូរដឹងថា ការនេះមិនមែនអំពីអ្វីដែលអ្នកត្រូវធ្វើនោះទេ ប៉ុន្តែការទាំងអស់នេះគឺអំពីអ្វីដែលព្រះយេស៊ូវបានធ្វើនៅលើឈើឆ្កាងដើម្បីធានានូវព្រះពររបស់អ្នក។ ការស្តាប់ឮនូវសេចក្ដីល្អ និងភាពស្មោះត្រង់របស់ព្រះយ៉ាងជាប់លាប់ឥតឈប់ឈរ គឺជាអ្វីដែលបានធ្វើឲ្យមានការអស្ចារ្យទាំងអស់នោះសម្រាប់លោកស្រី អាលីស។ នាងបានចែករំលែកថា ៖
ខ្ញុំបានស្តាប់សេចក្ដីអធិប្បាយរបស់លោកគ្រូម្តងហើយម្តងទៀត ជាសារដែលបានលើកទឹកចិត្តខ្ញុំឲ្យផ្តោតលើព្រះគ្រីស្ទ និងព្រះបន្ទូលសន្យារបស់ព្រះ ជាជាងផ្ដោតលើរោគសញ្ញានៃជំងឺរបស់ខ្ញុំ។ មានសេចក្ដីអធិប្បាយមួយ ខ្ញុំបានឮលោកគ្រូនិយាយថា «ព្រះស្មោះត្រង់» បីទៅបួនដងជាប់ៗគ្នា។ រាល់ពេលដែលលោកគ្រូនិយាយពាក្យនេះ ខ្ញុំមានអារម្មណ៍ថាមានសេចក្ដីសង្ឃឹមកើតឡើងនៅក្នុងវិញ្ញាណរបស់ខ្ញុំ។
គំនិតខ្ញុំនិយាយថា «ច្រើនឆ្នាំមកហើយ។ ចូរបោះបង់ ហើយដោះលែងខ្លួនឯងពីទារុណកម្មនៃការរង់ចាំអ្វីមួយដែលនឹងមិនដែលកើតឡើងនោះចោលទៅ»។ ប៉ុន្តែ នៅពេលដែលខ្ញុំឮលោកគ្រូនិយាយថា «ព្រះស្មោះត្រង់» ម្តងហើយម្តងទៀត ជាមួយនឹងសិទ្ធិអំណាចបែបនោះ សំឡេងដែលស្ថិតនៅក្នុងខួរក្បាលរបស់ខ្ញុំបានរសាត់បាត់ទៅក្នុងពន្លឺនៃសេចក្តីសង្ឃឹមនោះ។ ខ្ញុំជឿថាព្រះវិញ្ញាណបរិសុទ្ធបានណែនាំលោកគ្រូឲ្យនិយាយពាក្យនេះក្នុងចំនួនដងដែលត្រឹមត្រូវសម្រាប់ខ្ញុំ ដើម្បីឲ្យបានចូលជ្រៅទៅក្នុងវិញ្ញាណរបស់ខ្ញុំ!
តើអ្នកបានមើលឃើញពីរបៀបដែលការស្តាប់ហើយស្ដាប់ទៀតអំពីសេចក្ដីស្រឡាញ់ និងព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ចំពោះអ្នក បានប៉ះពាល់ដល់សេចក្តីសង្ឃឹមយ៉ាងណាទេ? ព្រះចង់ឲ្យអ្នកបានពោរពេញដោយសេចក្ដីសង្ឃឹម (សូមមើលរ៉ូម ១៥:១៣)។ ហើយដូចករណីរបស់លោកស្រី អាលីស ការស្ដាប់ដំណឹងល្អអំពីព្រះយេស៊ូវជាប់ជានិច្ច គឺជារបៀបដែលអ្នកបានពោរពេញដោយសេចក្ដីសង្ឃឹម បំបិទសំឡេងអវិជ្ជមាន និងការពារចិត្តរបស់អ្នក។ លោកសាវ័កប៉ុលបានប្រាប់អ្នកជឿនៅក្រុងថែស្សាឡូនីចឲ្យយកសេចក្ដីសង្ឃឹមនៃការសង្គ្រោះ មកពាក់ធ្វើជាមួកដែក (សូមមើល ១ ថែស្សាឡូនីច ៥:៨)។ ជាសេចក្ដីសង្ឃឹមថា អ្នកនឹងត្រូវបានសង្គ្រោះចេញពីអ្វីដែលអ្នកត្រូវការព្រះសង្គ្រោះអ្នក ជាគ្រឿងសឹកដែលការពារគំនិតរបស់អ្នក និងអាចជួយឲ្យអ្នកបន្តដំណើរទៅមុខ!
សេចក្ដីសង្ឃឹមក្នុងព្រះគម្ពីរជាការនិយាយ និងមើលឃើញ
តើសេចក្ដីសង្ឃឹមក្នុងព្រះគម្ពីរចម្រើនឡើងនៅក្នុងចិត្តរបស់អ្នកដោយរបៀបណា? មែនហើយ ដោយសារតែអ្នកនិយាយពាក្យដែលពោរពេញដោយសេចក្តីសង្ឃឹម។ ហេព្រើរ ១០:២៣ ចែងថា ៖ «ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់»។
កាលណាពាក្យសម្ដីរបស់អ្នកកាន់តែពោរពេញដោយសេចក្ដីសង្ឃឹមក្នុងព្រះគម្ពីរ ដែលផ្អែកលើព្រះបន្ទូលសន្យាដ៏មុតមាំរបស់ព្រះ និងភាពស្មោះត្រង់របស់ព្រះ នោះអ្នកនឹងកាន់តែខិតជិតនឹងព្រះពររបស់អ្ន។
ពេលអ្នកភ្ញាក់ពីដំណេកនៅពេលព្រឹក ជំនួសឲ្យការនិយាយថា «ថ្ងៃនេះដឹងតែជួបរឿងអាក្រក់ហើយ» ចូររំលឹកខ្លួនឯងអំពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះអ្នក ហើយនិយាយថា «ព្រះអម្ចាស់យេស៊ូវអើយ ទូលបង្គំដឹងថាថ្ងៃនេះនឹងជាថ្ងៃដ៏អស្ចារ្យ ព្រោះតែទ្រង់ស្រឡាញ់ខ្ញុំ។ សេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ទ្រង់ហ៊ុំព័ទ្ធខ្ញុំ ហើយបណ្តេញការភ័យខ្លាចគ្រប់យ៉ាង។ ព្រះហឫទ័យមេត្តាករុណារបស់ទ្រង់ស្ថិតនៅហូរហៀរលើទូលបង្គំ ដើម្បីបើកទ្វារដែលល្អសម្រាប់ទូលបង្គំ។ ថ្ងៃនេះនឹងជាថ្ងៃដ៏ស្រស់ស្អាត ដែលពោរពេញដោយសេចក្តីល្អរបស់ទ្រង់!»
ក្នុងពេលជាមួយគ្នានេះ ចូររៀនអភិវឌ្ឍរូបភាពវិជ្ជមានក្នុងគំនិតអ្នក ដែលជំរុញដោយព្រះបន្ទូលសន្យារបស់ព្រះ។ ទំនោររបស់មនុស្សយើងគឺស្រមៃមើលសេណារីយ៉ូដ៏អាក្រក់បំផុត។ ដូច្នេះប្រសិនបើអ្នកឈឺ ហើយដេកលើគ្រែ សូមស្រមៃមើលខ្លួនអ្នកមានកម្លាំង និងពោរពេញភាពរស់រវើក កំពុងធ្វើសកម្មភាពដែលអ្នកចូលចិត្តបំផុត។ សូមស្រមៃមើលខ្លួនអ្នកកំពុងរត់នៅក្នុងសួនច្បាមួយ ជាមួយកូនៗរបស់អ្នក ឬរីករាយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់ជាមួយមិត្តភក្តិរបស់អ្នក។ សូមនិយាយថា «ព្រះអម្ចាស់អើយ ព្រោះតែស្នាមរបួសរបស់ទ្រង់បានបង់ថ្លៃសម្រាប់ការព្យាបាលដល់ទូលបង្គំ (អេសាយ ៥៣:៥) នោះខ្ញុំបានជា!» ប្រសិនបើអ្នកកំពុងជឿលើព្រះសម្រាប់ការមានកូន សូមស្រមៃមើលខ្លួនអ្នកកំពុងបីទារកនោះ។ សូមស្រមៃមើលខ្លួនអ្នកកំពុងធ្វើមុខកំប្លែងៗដាក់កូនរបស់អ្នក ពេលអ្នកកំពុងប្តូរខោទឹកនោម! សូមប្រាប់ព្រះអម្ចាស់ថា «កូនចៅជាព្រះពរមកពីព្រះអង្គ។ (សូមមើលទំនុកដំកើង ១២៧:៣) ខ្ញុំនឹងបង្កើតវីរជនម្នាក់ដែលនឹងជាទីរីករាយដល់ព្រលឹងខ្ញុំ ហើយនឹងធ្វើរឿងដ៏អស្ចារ្យសម្រាប់ព្រះរាជ្យរបស់ទ្រង់!»
មានមូលហេតុគ្រប់យ៉ាងដើម្បីសង្ឃឹម
មិត្តអើយ មិនដូចមនុស្សក្នុងលោកិយទេ អ្នកមានហេតុផលគ្រប់បែបយ៉ាងដើម្បីសង្ឃឹម ទោះបីជាមានឧបសគ្គប្រឆាំងនឹងអ្នកក៏ដោយ ព្រោះអ្នកកំពុងឈរនៅលើដីដែលពេញដោយព្រះហឫទ័យប្រណីសន្ដោស។
ព្រោះតែការលេះបង់របស់ព្រះយេស៊ូវសម្រាប់អ្នក ឥឡូវនេះអ្នកគឺជាកូនជាទីស្រឡាញ់របស់ព្រះ។ អ្នកត្រូវបានរាប់ជាសុចរិតទាំងស្រុង ត្រូវបានទទួលយក និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយព្រះលោហិតរបស់ព្រះយេស៊ូវ។ អ្នកជាទីគាប់ព្រះហឫទ័យព្រះយ៉ាងខ្លាំងអនេក ជារៀងដរាបនៅក្នុងព្រះគ្រីស្ទដែលជាទីស្រឡាញ់របស់ព្រះ។ ព្រះគង់នៅខាងអ្នក ហើយទ្រង់សព្វព្រះហឫទ័យឲ្យអ្នកទទួលបានជោគជ័យនៅក្នុងគ្រប់វិស័យនៃជីវិត!
អ្នកអាចដូចជាលោកអប្រាហាំ ដែល «ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកនៅតែមានសង្ឃឹម និងមានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន» (រ៉ូម ៤:១៨)។ លោកអប្រាហាំបានប្រឈមមុខនឹងស្ថានភាពដែលមិនអាចទៅរួច។ សូមគ្រាន់តែស្រមៃថា ៖ លោកមានអាយុជិតមួយសតវត្ស ហើយប្រព័ន្ធបន្តពូជរបស់គាត់ហាក់ដូចជាជិតស្លាប់តាមអាយុគាត់។ ហើយភរិយារបស់គាត់ គឺលោកស្រី សារ៉ា ជាស្ត្រីអារពីរដង ព្រោះនាងជាស្ត្រីអារតាំងពីនៅវ័យក្មេងមកម៉្លេះ (សូមមើលរ៉ូម ៤:១៩)។ ហើយក៏សូមស្រមៃមើលការនិយាយដើម និងពាក្យសើចចំអកទាំងអស់ដែលប្តីប្រពន្ធពួកគេត្រូវស៊ូទ្រាំ ជាពិសេសនៅពេលដែលព្រះបានប្តូរឈ្មោះរបស់លោក ពីអាប់រ៉ាម ទៅជាអប្រាហាំ ដែលមានន័យថា «ឪពុកនៃប្រជាជាតិជាច្រើន» ទាំងដែលពួកគេមិនមានកូនសូម្បីតែម្នាក់ដើម្បីបង្ហាញផង!
យ៉ាងណាក៏ដោយ ទោះបីជាមានរឿងទាំងអស់នេះក៏ដោយ លោកអប្រាហាំនៅតែមានសង្ឃឹម ដោយដឹងថាសេចក្តីសង្ឃឹមរបស់គាត់មិនមែនស្ថិតលើសមត្ថភាពរបស់គាត់ក្នុងការធ្វើជាឪពុករបស់កូននោះឡើយ ប៉ុន្តែជាការសង្ឃឹមលើព្រះដ៏គួរឲ្យទុកចិត្ត មិនប្រែប្រួល ដែលស្រឡាញ់ និងរក្សាព្រះបន្ទូលសន្យា។
លទ្ធផលយ៉ាងណា? ព្រះបានប្រទានទារកដ៏អស្ចារ្យមួយដល់ពួកគេ ដែលពួកគេបានដាក់ឈ្មោះថា អ៊ីសាក ហើយតាមរយៈអ៊ីសាក លោកអប្រាហាំពិតជា «បានក្លាយជាឪពុកនៃប្រជាជាតិជាច្រើន» (រ៉ូម ៤:១៨)។
ដូច្នេះ សូមឲ្យខ្ញុំលើកទឹកចិត្តអ្នកឲ្យបន្តសង្ឃឹម ទោះបីជាមានឧបសគ្គក៏ដោយ ព្រោះតែអ្នកក៏ដូចលោកអប្រាហាំ និងសារ៉ាដែរ គឺអ្នកមានព្រះដែលអាចធ្វើគ្រប់យ៉ាង ដែលស្រឡាញ់អ្នក និងមិនដែលធ្វើឲ្យអ្នកខកចិត្តឡើយ។ វាមិនអាស្រ័យលើរបាយការណ៍ ឬអ្វីដែលស្ថិតិបង្ហាញនោះទេ។ នៅពេលដែលអ្នកមានសេចក្តីសង្ឃឹមក្នុងព្រះគម្ពីរដែលចងភ្ជាប់នឹងយុថ្កានៃសេចក្តីស្រឡាញ់របស់ព្រះហើយ រឿងដែលសំខាន់គឺនៅឡើយតែពេលវេលាប៉ុណ្ណោះ មុននឹងការអស្ចារ្យរបស់អ្នកមកដល់។
ខ្ញុំចូលចិត្តរបៀបដែលលោកស្រី អាលីស បានប្រាប់ក្នុងទីបន្ទាល់របស់នាងអំពីការមានកូនដោយការជឿលើព្រះ។ នេះជាអ្វីដែលនាងបាននិយាយ ៖
ព្រះរបស់យើងមិនមែនជាព្រះនៃប្រូបាប៊ីលីតេស្ថិតិ (មើលលទ្ធភាពដោយស្ថិតិ) ទេ។ ទ្រង់ជាសេចក្តីសង្ឃឹមដែលប្រាដកប្រជា ហើយជាមួយទ្រង់ អ្វីៗសុទ្ធតែអាចកើតឡើងបាន។ ខ្ញុំបានជួបគ្រូពេទ្យពីរនាក់ផ្សេងគ្នាក្នុងអំឡុងពេលមានផ្ទៃពោះ។ ពួកគេទាំងពីរបានសួរដោយការភ្ញាក់ផ្អើលថា តើខ្ញុំមានផ្ទៃពោះយ៉ាងដូចម្តេច បន្ទាប់ពីពួកគេបានពិនិត្យមើលប្រវត្តិសុខភាពរបស់ខ្ញុំ និងការប្រើវិធីសាស្ត្រជំនួយសម្រាប់ការមានកូនបានបរាជ័យ។ ខ្ញុំគ្រាន់តែតបថា «ដោយសាព្រះគុណរបស់ព្រះ!»
ព្រះគ្រាន់តែបំពេញតាមការសន្យាទាំងអស់ ព្រោះព្រះយេស៊ូវបានធ្វើឲ្យយើងមានសិទ្ធិក្នុងការទទួលមួយរយភាគរយ ហើយទ្រង់មិនសុំឲ្យយើងរកលេសសម្រាប់ទ្រង់ទេ! ផ្ទុយទៅវិញ ទ្រង់សុំឲ្យយើងប្រកាន់ខ្ជាប់នូវព្រះបន្ទូលសន្យារបស់ទ្រង់ ដូចលោកអប្រាហាំដែរ ដោយជឿថា «អ្វីដែលទ្រង់បានសន្យា ទ្រង់ក៏អាចធ្វើបានសម្រេចដែរ»។ យើងត្រូវដឹងថា ព្រះបន្ទូលសន្យារបស់ព្រះដ៏ល្អទាំងអស់ត្រូវបានកត់ត្រាទុកសម្រាប់យើង។
ខ្ញុំស្រឡាញ់ពាក្យនេះណាស់ ៖ ព្រះមិនមែនជាព្រះនៃប្រូបាប៊ីលីតេស្ថិតិទេ ប៉ុន្តែជាក្តីសង្ឃឹមដ៏ប្រាកដប្រជា ហើយអាចធ្វើបានគ្រប់យ៉ាង។ បងប្អូនជាទីស្រឡាញ់អើយ ទ្រង់ជាព្រះរបស់អ្នក! នេះហើយជាមូលហេតុដែលអ្នកអាចសង្ឃឹម ទោះបីជាផ្ទុយពីសេចក្ដីសង្ឃឹមផ្សេងទៀតទាំងអស់នោះក៏ដោយ ហើយសេចក្ដីសង្ឃឹមនេះនឹងមិនធ្វើឲ្យអ្នកខកចិត្តឡើយ។ នេះជាមូលហេតុដែលអ្នកអាចរស់នៅដោយមានការរំពឹងទុកដោយទំនុកចិត្ត និងរីករាយ ថារឿងល្អៗនឹងកើតឡើងចំពោះអ្នក ព្រោះព្រះអម្ចាស់ស្រឡាញ់អ្នក!
អត្ថបទនេះត្រូវបានសរសេរជាច្បាប់ដើម ជាភាសាអង់គ្លេសដោយគ្រូគង្វាល យ៉ូសែប ព្រីនស៍។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក
ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...
សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក
តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្ត...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...