សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក
សម្រាប់អ្នកដែលចង់ដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវ អត្ថបទនេះគឺសម្រាប់អ្នក
ចែករំលែកតាមរយៈ
តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចចូលរួមជាមួយព្រះយេស៊ូវកាន់តែច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ប៉ុន្តែអ្នកមិនដឹងថាត្រូវធ្វើយ៉ាងណា? មានពេលដែលអ្នកបានអញ្ជើញព្រះយេស៊ូវមកញ៉ាំអាហារពេលព្រឹក ហើយក្រោយមក អ្នកមានអារម្មណ៍ថា មួយថ្ងៃបានកន្លងផុតទៅដោយអ្នកមិនបានគិតអំពីទ្រង់ម្តងណាឡើយ។ ប្រហែលជារឿងនេះថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកបានបរាជ័យក្នុងនាមជាគ្រីស្ទបរិស័ទ។
ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ ខាងក្រោមនេះជារឿង ៥ យ៉ាងដែលអ្នកត្រូវដឹង។
១. មិនមាន «ស្តង់ដារល្អឥតខ្ចោះ» ដែលត្រូវបំពេញនៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវទេ
ជាដំណឹងល្អ! ការរស់ក្នុងជីវិតដែលគិតអំពីព្រះយេស៊ូវកាន់តែច្រើន និងការដើរកាន់តែជិតស្និទ្ធជាមួយទ្រង់ មិនមែនមានន័យថាជាបន្ទុកដែលត្រូវរ៉ាប់រង ឬជាភារកិច្ចនៅក្នុងបញ្ជីតារាងដែលត្រូវធ្វើរបស់គ្រីស្ទបរិស័ទនោះទេ។ មិនមានចំនួនម៉ោងសមស្របដែលត្រូវបំពេញ ឬចំនួនពេលវេលាដែលត្រូវចំណាយលើការលត់ជង្គង់អធិស្ឋាន ដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ជិតស្និទ្ធនឹងទ្រង់នោះទេ។ ផ្ទុយទៅវិញ ព្រះចង់ឲ្យអ្នករីករាយនឹងការចំណាយពេលជាមួយទ្រង់ដោយលក្ខណៈធម្មជាតិ នៅពេលដែលអ្នកទទួលបានព្រះគុណ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នក។ ព្រះមិនកំណត់ការរំពឹងទុកដែលអ្នកបង្កើតសម្រាប់ខ្លួនអ្នកលើអ្នកឡើយ។ នៅពេលដែលអ្នកដឹងរឿងនេះ វាធ្វើឲ្យអ្នកមានសេរីភាពក្នុងការរីករាយនឹងដំណើរជីវិតនេះជាមួយទ្រង់។
២. មិនមែនអំពីការដែលអ្នកស្រឡាញ់ទ្រង់ខ្លាំងប៉ុណ្ណានោះទេ ប៉ុន្តែអំពីទ្រង់ដែលបានស្រឡាញ់អ្នករួចទៅហើយ
មានមិត្តម្នាក់របស់ខ្ញុំ ពិតជាបានជំរុញចិត្តខ្ញុំតាមរបៀបដែលនាង ហាក់ដូចជាអាចមានដំណើរជីវិតដែលមានស្មារតីដឹងដ៏អស្ចារ្យ ថា ព្រះយេស៊ូវតែងតែនៅជាមួយនាង ហើយការសន្ទនាជាមួយនាងតែងតែធ្វើឲ្យខ្ញុំចង់បានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះយេស៊ូវសម្រាប់ខ្លួនខ្ញុំដែរ។ នៅពេលដែលខ្ញុំមានអារម្មណ៍ខកចិត្តដែលខ្ញុំមិនអាច «ធ្វើបាន» ដូច្នេះ ខ្ញុំបានសួរនាងអំពីអាថ៌កំបាំងរបស់នាង។ ចម្លើយរបស់នាងគឺ ៖ «នៅពេលដែលខ្ញុំដឹងថាព្រះយេស៊ូវរីករាយនឹងការចំណាយពេលជាមួយខ្ញុំ ហើយចង់គង់នៅជាមួយខ្ញុំ វាកាន់តែងាយស្រួលសម្រាប់ខ្ញុំក្នុងការចង់នៅជាមួយទ្រង់ដែរ»។
ខ្ញុំចូលចិត្តរបៀបដែលទំនុកដំកើង ១៣៩:១៧–១៨ ចែង ៖
ឱព្រះអង្គអើយ ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ ក៏មានចំនួនច្រើនណាស់ផង បើសិនជាទូលបង្គំ នឹងខំរាប់ចំនួននោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើងនោះទូលបង្គំនៅជាមួយនឹងទ្រង់នៅឡើយ។
តើអ្នកមិនយល់ស្របទេឬថា ជាការងាយស្រួលជាងក្នុងការឆ្លើយតបទៅនរណាម្នាក់ដែលចូលមករកអ្នកដោយសេចក្តីស្រឡាញ់ មិត្តភាព ឬសប្បុរសចំពោះអ្នកជាមុនទេឬ? ព្រះយេស៊ូវតែងតែគិតអំពីអ្នក។ ជានិច្ច។ ជាសេចក្តីអំណររបស់ទ្រង់ ដែលបានក្លាយជាអ្នកដែលអាចស្រឡាញ់អ្នកច្រើនថែមទៀត។
៣. ព្រះយេស៊ូវជាមិត្តរបស់អ្នក មិនមែនជាអ្នកចាប់កំហុសទេ
នៅទូទាំងសៀវភៅដំណឹងល្អ យើងឃើញពីរបៀបដែលព្រះយេស៊ូវទតមើលមនុស្ស តាមរយៈកែវភ្នែកនៃសេចក្តីស្រឡាញ់។ មិនថាជាអ្នកយកពន្ធ ស្រីពេស្យា ឬមនុស្សឃ្លង់ដែលគ្មាននរណាម្នាក់ចង់ជួយជាមួយនោះទេ ព្រះយេស៊ូវតែងតែទតហួសពីការប្រព្រឹត្តរបស់ពួកគេ ហើយទតមើលចិត្តរបស់ពួកគេ។
យើងឃើញរឿងនេះសូម្បីតែនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ក៏មានដែរ។ ខណៈពេលដែលស្តេចដាវីឌមិនល្អឥតខ្ចោះ អ្វីដែលយើងទាំងអស់គ្នាចូលចិត្តអំពីរឿងរ៉ាវរបស់គាត់ គឺជារបៀបដែលគាត់និយាយទៅកាន់ព្រះអម្ចាស់អំពីរឿងទាំងអស់ដែលគាត់កំពុងឆ្លងកាត់ ទាំងល្អ អាក្រក់ និងកខ្វក់។ ព្រះអម្ចាស់គឺដូចជាមិត្តល្អបំផុតសម្រាប់គាត់ ដោយគង់នៅជាមួយគាត់ទាំងក្នុងស្ថានភាពល្អ និងអាក្រក់ ជ័យជម្នះ និងកំហុសក្នុងជីវិតរបស់គាត់។
៤. រាល់ពេលដែលអ្នកបរាជ័យ ទ្រង់នឹងលើកអ្នកឡើងម្តងទៀត
យើងនឹងមានថ្ងៃដែល ទោះបីជាយើងមានចេតនាល្អក៏ដោយ យើងមិនអាចរួមបញ្ចូលព្រះយេស៊ូវក្នុងការសម្រេចចិត្ត ឬជម្រើសរបស់យើងតាមរបៀបដែលយើងសង្ឃឹមនោះទេ។ ហេតុអ្វី? ព្រោះយើងជាមនុស្ស! ហើយខ្ញុំបានរកឃើញថាវិធីដែលច្បាស់បំផុតដើម្បីបំផ្លាញទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះយេស៊ូវគឺ ការអនុញ្ញាតឲ្យភាពបរាជ័យរបស់ខ្ញុំ រំឭកខ្ញុំម្តងហើយម្ដងទៀតនៅក្នុងគំនិតរបស់ខ្ញុំ។
សេចក្ដីពិតគឺថា សូម្បីតែគុណវិបត្តិ និងការបរាជ័យដ៏ល្ងង់ខ្លៅបំផុតរបស់អ្នកក៏ត្រូវបានបោះជាប់នឹងឈើឆ្កាងរួចហើយដែរ។ ព្រះបានប្រទានឲ្យអ្នកមានសេចក្តីសុចរិតដ៏ល្អឥតខ្ចោះរបស់ទ្រង់ ហើយគ្មានអ្វីដែលអ្នកអាចធ្វើ ដើម្បីឲ្យទ្រង់ស្រឡាញ់អ្នកច្រើនជាង ឬតិចជាងមុននោះឡើយ។ (សូមមើល រ៉ូម ៥:១)
ដូច្នេះ តើអ្នកធ្វើអ្វីនៅពេលអ្នកបរាជ័យ? សូមស្រមៃមើល ៖ ឃើញព្រះយេស៊ូវលូកព្រះហស្តមករកអ្នកភ្លាមៗ ដើម្បីទាញអ្នកឡើង បោសធូលីចេញពីអ្នក លើកអ្នកឲ្យក្រោកឈរឡើងវិញ ហើយបន្តដើរទៅមុខដោយមានទ្រង់រួមដំណើរជាមួយ។
៥. វិធីសាស្ត្រមួយចំនួនដើម្បីជួយអ្នកចាប់ផ្តើមរួមបញ្ចូលព្រះយេស៊ូវនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ៖
កំណត់ហេតុប្រចាំថ្ងៃ/ផ្ញើសារទៅកាន់ព្រះយេស៊ូវ
ប្រសិនបើការសរសេរកំណត់ហេតុប្រចាំថ្ងៃហួសសម័យពេកសម្រាប់អ្នក ហេតុអ្វីមិនបង្កើតកំណត់ហេតុមួយនៅលើទូរស័ព្ទរបស់អ្នក ឬគ្រាន់តែមានក្រុមសារជជែកជាមួយព្រះយេស៊ូវ? ការផ្ញើសារជាអក្សរ ឬសារជាសំឡេងទៅកាន់មិត្តភក្តិគឺជាធម្មជាតិទីពីររបស់យើង ព្រោះទូរស័ព្ទស្ថិតនៅក្នុងដៃរបស់យើង ២៤/៧។ តើអ្នកធ្លាប់គិតទេថាអ្នកក៏អាចផ្ញើសារទៅកាន់ព្រះយេស៊ូវបានដែរ? ជារឿងដែលគួរឲ្យរីករាយណាស់ក្នុងការជជែកជាមួយព្រះយេស៊ូវតាមរបៀបដែលអ្នកធ្វើជាមួយមិត្តភក្តិជិតស្និទ្ធម្នាក់។
អ្នកអាចផ្ញើសារជាសំឡេងទៅកាន់ទ្រង់ ផ្ញើតំណភ្ជាប់ វីដេអូ រូបភាពទៅកាន់ទ្រង់។ អ្វីក៏បាន! ទ្រង់មិនដែលធុញទ្រាន់នឹងការស្តាប់អ្នកទេ ហើយទោះបីជាការធ្វើបែបនេះហាក់ដូចជាមិនច្បាស់ការក៏ដោយ សេចក្ដីពិកគឺថា ព្រះយេស៊ូវតែងតែនៅក្បែរអ្នកជានិច្ច ហើយទ្រង់ពិតជាចូលចិត្តស្តាប់ឮពីអ្នក។
សូមអញ្ជើញទ្រង់ឲ្យចូលរួមក្នុងសកម្មភាពធម្មតាៗ
ព្រះយេស៊ូវមិន «ជាប់គាំង» ក្នុងកាលវិភាភាគសម្រាប់ពេលស្ងប់ស្ងាត់ ដែលអ្នកបានកំណត់សម្រាប់ទ្រង់នោះទេ។ ទ្រង់កំពុងទតភាពយន្តនោះជាមួយអ្នក សោយកាហ្វេនោះជាមួយអ្នក និងថែមទាំងធ្វើការងាររបស់អ្នកជាមួយអ្នកទៀតផង!
ប្រសិនបើអ្នកបានឃើញអ្វីដែលគួរឲ្យអស់សំណើច ឬលើកទឹកចិត្ត លើអ៊ីនធឺណិត សូមប្រាប់ទ្រង់អំពីរឿងនោះផង។ តើមាននរណាម្នាក់និយាយអ្វីមួយដែលធ្វើឲ្យអ្នកខឹងទេ? អ្នកអាចត្អូញត្អែរទៅកាន់ទ្រង់។ ប្រសិនបើអ្នកចូលចិត្តដើររាល់ពេលល្ងាច ហេតុអ្វីមិនសន្ទនាជាមួយទ្រង់តាមផ្លូវ?
កាលព្រះយេស៊ូវគង់នៅលើផែនដី ទ្រង់មិនមែនធ្វើតែការងារទាំងស្រុង ហើយមិនដែលកម្សាន្តនោះទេ។ តាមពិតទៅ ទ្រង់ចូលចិត្តចំណាយពេលជាមួយមនុស្សនៅពេលសោយអាហារល្ងាច។ អ្នកអាចងាកមកនិយាយ ឬកម្សាន្តសប្បាយជាមួយទ្រង់នៅពេលណាក៏បាន។
ចូរអធិស្ឋានដោយព្រះវិញ្ញាណ
នៅពេលណាដែលខ្ញុំរកពាក្យនិយាយមិនឃើញ ឬគ្រាន់តែមិនចង់និយាយជាមួយព្រះយេស៊ូវ ការអធិស្ឋានដោយព្រះវិញ្ញាណបរិសុទ្ធតែងតែជួយដល់ខ្ញុំ។ ជារឿងពិត។
កាលណាខ្ញុំអធិស្ឋានកាន់តែច្រើន ខ្ញុំកាន់តែបើកចំហចំពោះការសន្ទនាជាមួយទ្រង់ ហើយខ្ញុំកាន់តែសប្បាយរីករាយចំពោះមិត្តភាពរបស់យើង ហើយការធ្វើបែបនេះនឹងកើតឡើងម្តងហើយម្ដងទៀត! វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចជាអូរទឹកតូចមួយដែលប្រែក្លាយទៅជាជ្រោះទឹកធ្លាក់ដ៏ធំមួយ។
គឺជាព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង ដែលបង្ហាញពីភាពពេញលេញនៃសេចក្ដីស្រឡាញ់របស់ទ្រង់ផ្ទាល់ចំពោះយើង ដែលហួសពីការយល់ដឹងរបស់មនុស្ស (សូមមើល សុភាសិត ១៨:២៤)។
ដូច្នេះ តើការដើរកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវជារៀងរាល់ថ្ងៃមានលក្ខណៈដូចម្ដេច? តាមពិតទៅ គ្រាន់តែរដឹងថា ព្រះយេស៊ូវគិតអំពីអ្នកច្រើនប៉ុណ្ណា ហើយទ្រង់ចង់មានភាពជិតស្និទ្ធនឹងអ្នក!
មិត្តភាពខ្លះមិនស្ថិតស្ថេរយូរអង្វែងទេ
ប៉ុន្តែ មានមិត្រសំឡាញ់ម្យ៉ាង
ដែលនៅជាប់ជាងបងប្អូនទៅទៀត។– សុភាសិត ១៨:២៤
ព្រះយេស៊ូវពិតជាចង់ធ្វើជាមិត្តរបស់អ្នក។ ការអធិស្ឋានរបស់ខ្ញុំគឺសូមឲ្យអ្នករីករាយនឹងមិត្តភាពដែលអ្នកមានជាមួយទ្រង់ ឲ្យបានពេញលេញ ហើយឃើញព្រះហឫទ័យទ្រង់កាន់តែច្រើនឡើងៗ ក្នុងមួយជីវិតនេះ។
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ព្រះអម្ចាស់នឹងប្រទានថ្វីមាត់ និងប្រាជ្ញាដល់អ្នកសម្រាប់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់អ្នក
ព្រះចង់ឲ្យអ្នកជឿទាំងអស់ទទួលបានព្រះវិញ្ញាណនៃប្រាជ្ញា។ ការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជារឿងមួ...
សេចក្ដីសុចរិតជាអំណោយ
អ្នកមិនអាចទទួលបានព្រះពរពីព្រះតាមរយៈការប្រព្រឹត្តល្អរបស់អ្នកឡើយ។ ព្រះពរទាំងអស់របស់ទ្រង់ រួមទាំងព្រះព...
ការយកឈ្នះលើសមរភូមិនៃចិត្តគំនិតរបស់អ្នក (ភាគទី ២/៣)
ការរំដោះខ្លួនចេញពីការសង្កត់សង្កិនផ្លូវចិត្ត និងគំនិតអវិជ្ជមាន ហើយចាប់ផ្តើមរស់នៅជីវិតដ៏បរិបូរ ដែលពោ...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្តល់នូវជីវិត (ភាគទី ៣/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូលផ្ដល់នូវជីវិត (ភាគទី ២/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
ការមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ផ្ដល់នូវជីវិត (ភាគទី ១/៣)
សូមឲ្យអ្នកមើលឃើញព្រះយេស៊ូវនៅក្នុងព្រះបន្ទូល ហើយទទួលយកបទពិសោធនៃជីវិតដែលរស់ឡើងវិញរបស់ព្រះ នៅក្នុងផ្...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ៣/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ២/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...
សេចក្តីសង្ឃឹមដែលមិនធ្វើឲ្យខកចិត្ត (ភាគទី ១/៣)
ចូរលះបង់គំនិតអវិជ្ជមាន ហើយចាប់ផ្តើមបង្កើតការរំពឹងទុកដោយទំនុកចិត្តចំពោះសេចក្តីល្អរបស់ព្រះសម្រាប់អ្នកជ...