ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន

⁠ខ្ញុំ⁠បាន⁠ក្លាយជា⁠គ្រីស្ទបរិស័ទ⁠ ⁠នៅពេល⁠ដែល⁠ព្រះ⁠បាន⁠បង្ហាញ⁠ខ្ញុំ⁠ថា⁠ ⁠គោលបំណង⁠នៃ⁠ជីវិត⁠របស់ខ្ញុំ⁠ត្រូវ⁠បាន⁠រក⁠ឃើញ⁠នៅក្នុង⁠ព្រះរាជបុត្រា⁠របស់⁠ទ្រង់⁠ ⁠គឺ⁠ព្រះយេស៊ូវ⁠។⁠ ⁠ចាប់ពី⁠ពេលនោះ⁠មក⁠ ⁠ខ្ញុំ⁠បានសម្រេច⁠ចិត្ត⁠ចូលរួម⁠ក្នុង⁠ព័ន្ធកិច្ច⁠ដោយ⁠បម្រើ⁠ជា⁠អ្នកដឹកនាំ⁠យុវជន⁠នៅក្នុង⁠ស្រុក⁠របស់ខ្ញុំ⁠។⁠

⁠ខ្ញុំ⁠បាន⁠អធិប្បាយ⁠អ្វី⁠ដែល⁠ខ្ញុំ⁠បាន⁠រៀន⁠ពី⁠អ្នកដឹកនាំ⁠របស់ខ្ញុំ⁠ ⁠និង⁠ធនធាន⁠ដែល⁠ខ្ញុំ⁠បាន⁠ទទួល⁠។⁠ ⁠ខ្ញុំ⁠បាន⁠សង្កត់ធ្ងន់⁠លើ⁠ការប្រព្រឹត្ត⁠ដែល⁠បរិសុទ្ធ⁠ ⁠និង⁠អាកប្ប⁠កិរិយា⁠ត្រឹមត្រូវ⁠ ⁠ជា⁠មធ្យោបាយ⁠ឆ្ពោះទៅ⁠រក⁠ការរស់នៅ⁠ដោយ⁠ជោគជ័យ⁠។⁠ ⁠ខ្ញុំ⁠ក៏បាន⁠ដាក់ចេញ⁠នូវ⁠អ្វី⁠ដែល⁠គួរ⁠ធ្វើ⁠ ⁠និង⁠មិន⁠គួរ⁠ធ្វើ⁠សម្រាប់⁠យុវជន⁠ដោយចិត្ត⁠ក្លាហាន⁠ផង⁠ដែរ⁠។⁠ ⁠រឿង⁠នេះ⁠បាន⁠បន្ត⁠អស់⁠រយៈពេល⁠ ⁠៦⁠ ⁠ឆ្នាំ⁠ ⁠ហើយ⁠ខ្ញុំ⁠មាន⁠មោទនភាព⁠ដែល⁠ខ្ញុំ⁠ជា⁠ ⁠«⁠គ្រីស្ទបរិស័ទ⁠ល្អ⁠ជាង⁠»⁠ ⁠អ្នកដទៃ⁠។⁠

⁠ក្រោយមក⁠ ⁠មិត្ត⁠រួមការ⁠ងារ⁠ម្នាក់⁠បាន⁠ចាប់ផ្តើម⁠ជំទាស់⁠នឹង⁠គោលជំនឿ⁠របស់ខ្ញុំ⁠។⁠ ⁠គាត់⁠បាន⁠និយាយ⁠អំពី⁠ព័ន្ធកិច្ច⁠របស់⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠ហើយ⁠បាន⁠និយាយ⁠ថា⁠ ⁠មនុស្ស⁠អាច⁠រស់នៅ⁠ក្នុង⁠ភាព⁠បរិសុទ្ធ⁠ដោយ⁠មិន⁠ប្រកាន់⁠ច្បាប់⁠វិន័យ⁠។⁠ ⁠ពាក្យ⁠នេះ⁠ធ្វើឲ្យ⁠ខ្ញុំ⁠ចង់⁠ដឹង⁠ជា⁠ខ្លាំង⁠។⁠ ⁠ខ្ញុំ⁠បាន⁠ចាប់ផ្តើម⁠ស្រាវជ្រាវ⁠ ⁠និង⁠ស្តាប់⁠សេចក្ដីអធិប្បាយ⁠របស់⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠។⁠

⁠មិនយូរ⁠ប៉ុន្មាន⁠ ⁠ខ្ញុំ⁠មានការ⁠ភ្ញាក់ផ្អើល⁠យ៉ាង⁠ខ្លាំង⁠ ⁠នៅពេល⁠ដែល⁠ដឹង⁠ថា⁠ ⁠ព្រះ⁠មិនបាន⁠សម្លឹង⁠មើល⁠ការអនុវត្ត⁠របស់ខ្ញុំ⁠ទេ⁠ ⁠ប៉ុន្តែ⁠ទ្រង់⁠សម្លឹង⁠មើល⁠កិច្ចការ⁠ដែល⁠បាន⁠បញ្ចប់⁠របស់⁠ព្រះយេស៊ូវ⁠ ⁠ដើម្បី⁠ប្រទាន⁠ព្រះពរ⁠ដល់⁠ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠គ្រាន់តែ⁠ត្រូវ⁠ជឿ⁠ ⁠និង⁠ទទួល⁠សេចក្តី⁠ពិត⁠នេះ⁠ដោយ⁠ជំនឿ⁠។⁠ ⁠ស្តាប់⁠ទៅ⁠ដូចជា⁠ល្អ⁠ពេក⁠មិន⁠អាច⁠ជា⁠ការពិត⁠ឡើយ⁠។⁠

⁠ខ្ញុំ⁠ក៏បាន⁠រៀន⁠ផង⁠ដែរ⁠ថា⁠ ⁠សេចក្តី⁠សង្គ្រោះ⁠ដ៏⁠អស់⁠កល្ប⁠ជានិច្ច⁠ ⁠គឺជា⁠អំណោយ⁠ដែល⁠ត្រូវ⁠ទទួល⁠ពី⁠ព្រះ⁠។⁠ ⁠វា⁠មិនមែន⁠ជា⁠រឿង⁠បណ្ដោះអាសន្ន⁠ ⁠ឬ⁠អាច⁠ទទួល⁠បាន⁠ដោយ⁠ការប្រព្រឹត្ត⁠របស់⁠យើង⁠នោះ⁠ទេ⁠។⁠ ⁠នេះ⁠បាន⁠រំដោះ⁠ខ្ញុំ⁠ពី⁠ការរស់នៅ⁠បែប⁠សាសនា⁠ ⁠ហើយ⁠នាំមក⁠នូវ⁠សេចក្តី⁠អំណរ⁠ដែល⁠មិន⁠អាច⁠ពិពណ៌នា⁠បាន⁠។⁠ ⁠កាលពីមុន⁠ ⁠ខ្ញុំ⁠តែងតែ⁠ជឿ⁠ថា⁠ ⁠ខ្ញុំ⁠អាច⁠បាត់បង់⁠ការសង្គ្រោះ⁠របស់ខ្ញុំ⁠។⁠

⁠ពេល⁠ខ្ញុំ⁠ងាកមើល⁠ទៅ⁠ក្រោយ⁠អស់⁠រយៈពេល⁠ជាច្រើន⁠ឆ្នាំ⁠នៃ⁠ការបម្រើ⁠ក្នុង⁠ព័ន្ធកិច្ច⁠យុវជន⁠ ⁠ខ្ញុំ⁠ទទួលស្គាល់⁠ថា⁠ខ្ញុំ⁠បាន⁠ព្យាយាម⁠ដើម្បី⁠ទទួល⁠បាន⁠ព្រះគុណ⁠របស់⁠ព្រះ⁠ ⁠និង⁠បង្រៀន⁠អ្នកដទៃ⁠ឲ្យ⁠ធ្វើ⁠ដូច្នេះ⁠ដែរ⁠។⁠ ⁠ប៉ុន្តែ⁠តាមពិត⁠ទៅ⁠ ⁠ព្រះពរ⁠របស់⁠ទ្រង់⁠ទាំងអស់⁠បាន⁠ផ្តល់⁠ឲ្យ⁠យើង⁠តាមរយៈ⁠ឈើឆ្កាង⁠រួចហើយ⁠។⁠

⁠ព្រះគុណ⁠ដែល⁠ចម្រើនឡើង⁠ក្នុង⁠ជីវិត⁠របស់ខ្ញុំ⁠គឺ⁠មិន⁠អាច⁠បញ្ឈប់⁠បានទេ⁠។⁠ ⁠ចិត្ត⁠ខ្ញុំ⁠ចេះតែ⁠ចង់⁠ចែករំលែក⁠ ⁠និង⁠ប្រកាស⁠ពី⁠សេចក្ដី⁠ស្រឡាញ់⁠ដ៏⁠អស្ចារ្យ⁠របស់⁠ព្រះ⁠ដល់⁠យុវជន⁠ ⁠និង⁠នៅកន្លែង⁠ធ្វើការ⁠របស់ខ្ញុំ⁠។⁠ ⁠អស់អ្នក⁠ដែល⁠ឮដំណឹង⁠ល្អ⁠បាន⁠ទទួល⁠ព្រះពរ⁠ហើយ⁠។⁠

⁠អាជីព⁠ការងារ⁠របស់ខ្ញុំ⁠ក៏បាន⁠ទទួល⁠ព្រះពរ⁠យ៉ាង⁠អស្ចារ្យ⁠ផង⁠ដែរ⁠។⁠ ⁠ចាប់តាំងពី⁠ខ្ញុំ⁠ចាប់ផ្តើម⁠ឮដំណឹង⁠ល្អ⁠មក⁠ ⁠ខ្ញុំ⁠បាន⁠ងើបឡើង⁠ពី⁠ការ⁠ធ្វើជា⁠ប្រតិបត្តិ⁠ករ⁠រោងចក្រ⁠ធម្មតា⁠ ⁠ទៅជា⁠ប្រធាន⁠ក្រុមហ៊ុន⁠ថាមពល⁠ដើរ⁠ដោយ⁠ពន្លឺ⁠ព្រះអាទិត្យ⁠ក្នុងរយៈពេល⁠ ⁠៧⁠ ⁠ឆ្នាំ⁠។⁠ ⁠ខ្ញុំ⁠ក៏⁠មានគ្រួសារ⁠ជា⁠គ្រីស្ទបរិស័ទ⁠ដ៏⁠អស្ចារ្យ⁠មួយ⁠ផង⁠ដែរ⁠។⁠ ⁠ខ្ញុំ⁠មាន⁠ភរិយា⁠ដ៏⁠ស្រស់⁠ស្អាត⁠ ⁠និង⁠គួរឲ្យ⁠ស្រឡាញ់⁠របស់ខ្ញុំ⁠ ⁠និង⁠កូនប្រុស⁠អាយុ⁠ ⁠២⁠ ⁠ឆ្នាំ⁠ដ៏⁠ពិសេស⁠ម្នាក់⁠។⁠ ⁠ដោយសារតែ⁠ព្រះយេស៊ូ⁠ ⁠គ្រួសារ⁠របស់ខ្ញុំ⁠កំពុង⁠រីករាយ⁠នឹង⁠សុខភាព⁠ល្អ⁠ ⁠ការ⁠ផ្គត់ផ្គង់⁠ ⁠ក្ដី⁠សុខសាន្ត⁠ ⁠ប្រាជ្ញា⁠ ⁠និង⁠ព្រះហឫទ័យ⁠ប្រណី⁠សន្ដោស⁠ជា⁠រៀងរាល់ថ្ងៃ⁠។⁠

⁠ខ្ញុំ⁠សូម⁠អរព្រះគុណ⁠ព្រះអម្ចាស់⁠សម្រាប់⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠។⁠ ⁠លោកគ្រូ⁠បាន⁠ផ្សព្វផ្សាយ⁠ដំណឹងល្អ⁠របស់⁠ព្រះយេស៊ូ⁠ ⁠ក្នុង⁠ទម្រង់⁠ដ៏⁠សាមញ្ញ⁠ ⁠និង⁠បរិសុទ្ធ⁠បំផុត⁠ ⁠ហើយ⁠បាន⁠ជះឥទ្ធិពល⁠យ៉ាង⁠ខ្លាំង⁠ដល់⁠ជីវិត⁠របស់ខ្ញុំ⁠។⁠ ⁠សូមឲ្យ⁠លោកគ្រូ⁠បន្ត⁠ជំរុញចិត្ត⁠មនុស្ស⁠ជំនាន់⁠នេះ⁠ជាមួយនឹង⁠ព្រះបន្ទូល⁠នៃ⁠ការ⁠ប្រោស⁠លោះ⁠ដោយ⁠ព្រះគុណ⁠។⁠

⁠Vicinttii⁠ ⁠Aldonii⁠ ⁠Tomial⁠ ⁠ ⁠ ⁠|⁠ ⁠ ⁠ ⁠ប្រទេស⁠ហ្វីលីពីន⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ការ​ទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ

ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្ស​បរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់​ទាបជាងគេ​ក្នុ...

2 នាទី
View details

ការ​មានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ

ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...

3 នាទី
View details

ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់

ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់...

2 នាទី
View details

ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ

ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...

2 នាទី
View details

ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន

ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...

1 នាទី
View details

កូនប្រុសប្រែជាពូកែលើ​មុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់

អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...

2 នាទី
View details

មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយ​តស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....

1 នាទី
View details

ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ

លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...

2 នាទី
View details

ការជួបជុំឡើងវិញជាមួយប្រពន្ធ និងកូនៗ

ខ្ញុំចាប់ផ្តើមស្តាប់លោកគ្រូ ព្រីនស៍ អធិប្បាយលើឆាណែលគ្រីស្ទបរិស័ទមួយ។ ក្រោយមកមានពេលមួយ ព្រះ‌វិញ្ញាណ​ប...

1 នាទី
View details

ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...

2 នាទី
View details

ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត

បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានសុំបែកគ្នាជាមួយខ្ញុំនៅដើមឆ្នាំ ២០១៤ ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំជាមួយស...

1 នាទី
View details
ជាវជាប្រចាំ