ភាពប្រសើរឡើងជាដុំកំភួននៃកូនប្រុសរបស់ខ្ញុំដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានអូទីសឹម
ភាពប្រសើរឡើងជាដុំកំភួននៃកូនប្រុសរបស់ខ្ញុំដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានអូទីសឹម
ចែករំលែកតាមរយៈ
កាលពីនៅក្មេង កូនប្រុសរបស់ខ្ញុំឈ្មោះហ្សាការី មានការយឺតយ៉ាវក្នុងការនិយាយ ចូលចិត្តប្រើអំពើហិង្សា តែងតែបាត់ស្មារតីរាប់ម៉ោងជាប់ៗគ្នា ហើយធ្វើរឿងតែមួយមុខពេញមួយថ្ងៃ។ ពេលខ្លះគាត់ក៏មិនសហការចូលរួមជាមួយយើងដែរ។
ពេលវេលាបញ្ចុកអាហារមិនអាចពន្យារបានទេ។ ប្រសិនបើយើងយឹតក្នុងការបញ្ចុកអាហារសូម្បីតែប្រាំនាទី គាត់ទៅលេងបន្ត ហើយនឹងមិនអាចឲ្យគាត់ត្រឡប់ទៅតុអាហារវិញបានទេ។
យើងមិនអាចទំនាក់ទំនងជាមួយគាត់ដោយប្រសិទ្ធភាពទេ ហើយយើងមិនប្រាកដថាគាត់យល់ពីអ្វីដែលយើងកំពុងនិយាយ ឬអត់ផង»។
ពេលខ្លះ គាត់គ្រាន់តែនិយាយពាក្យដដែលៗម្តងហើយម្តងទៀតពេញមួយថ្ងៃ។ ក្រោយមក គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន អេកូឡាលៀ ជាអាការៈមួយដែលអ្នកជំងឺនឹងធ្វើត្រាប់តាមសំឡេងរបស់អ្នកដទៃម្តងហើយម្តងទៀត។
យើងមិនអាចហ្វឹកហាត់គាត់ឲ្យចេះបត់ជើងតូចបានទេ ហើយត្រូវស្លៀកខោទឹកនោមឲ្យគាត់ពេលយើងចេញទៅក្រៅ។ នៅទីបញ្ចប់ យើងបានបញ្ជូនគាត់ទៅសាលារៀនសម្រាប់កុមារដែលមានតម្រូវការពិសេស។
មានពេលមួយ ក្នុងអំឡុងពេលស្ដាប់សេចក្ដីអធិប្បាយរបស់លោកគ្រូ ព្រីនស៍ ខ្ញុំបានឮខគម្ពីរនេះ ៖ ដែលព្រះយេស៊ូវទ្រង់ជាយ៉ាងណា នោះយើងរាល់គ្នាក៏យ៉ាងនោះនៅក្នុងលោកីយនេះដែរ (១ យ៉ូហាន ៤:១៧)។
នៅក្នុងសេចក្ដីអធិប្បាយនោះ លោកគ្រូ ព្រីនស៍ បានមានប្រសាសន៍ថា នៅពេលប្រឈមមុខនឹងស្ថានភាពណាមួយ មិនថាជាជំងឺ ឬការខ្វះខាត អ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែប្រកាសថា ៖ ព្រះអម្ចាស់របស់យើងគង់នៅស្ថានសួគ៌យ៉ាងណា យើងក៏រស់នៅក្នុងលោកនេះយ៉ាងនោះដែរ។
ពេលខ្ញុំឈឺ អ្វីដែលខ្ញុំបានប្រកាសគឺបែបនេះឯង ហើយជំងឺនោះក៏បានបាត់ទៅវិញ។
ខ្ញុំថែមទាំងបានប្រកាសបែបនេះចំពោះកូនប្រុសរបស់ខ្ញុំ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានអូទីសឹមដែរ។ ខ្ញុំបានប្រាប់ព្រះអម្ចាស់ថា ព្រោះតែព្រះយេស៊ូវមិនមានអូទីសឹម ដូច្នេះកូនប្រុសរបស់ខ្ញុំក៏មិនត្រូវមានដែរ»។
ហើយខ្ញុំរីករាយក្នុងការប្រកាសប្រាប់ថា រោគសញ្ញាដែលយើងបានឃើញដំបូងចំពោះគាត់បានបាត់អស់ហើយ។ ឥឡូវនេះគាត់ចេះនិយាយ ស្លៀកពាក់ខ្លួនឯង ប្រើបង្គន់ ហើយថែមទាំងរៀនបានពូកែនៅសាលាទៀតផង។
តាមពិតទៅ ឥឡូវនេះគាត់មានចិត្តស្រឡាញ់ និងមិនមានអំពើហិង្សាទៀតទេ
រោគសញ្ញា អេកូឡាលៀ កាន់តែតិចជាងមុន ហើយយើងក៏ទទួលបានការឱប និងថើបពីគាត់កាន់តែច្រើនដែរ។ ឥឡូវនេះ គាត់ថែមទាំងធ្វើជាអង្គរក្សរបស់ម៉ាក់ទៀតផង។ ហ្សាការី ផ្ដល់ឲ្យខ្ញុំនូវការសរសើរដូចជា «ម៉ាក់ ខ្ញុំចូលចិត្តស្នាមញញឹមម៉ាក់»។
សូមសរសើរព្រះ ដែលឥឡូវនេះគាត់អាចនិយាយបាន!
ការផ្លាស់ប្តូររបស់គាត់មានសារសំខាន់គួរឲ្យកត់សម្គាល់ណាស់ សូមបីតែអ្នកថែទាំថ្មីនៅមជ្ឈមណ្ឌលដែលហ្សាការីទៅរៀននោះ ក៏បានសួរខ្ញុំថា ហេតុអ្វីបានជាហ្សាការី ចូលរៀននៅសាលាសម្រាប់កុមារមានតម្រូវការពិសេសដូច្នេះ ព្រោះគាត់ខុសគ្នាឆ្ងាយពីកុមារដទៃទៀត។
ដោយសារតែរឿងនេះ ឥឡូវនេះយើងមានគម្រោងយកគាត់ចេញពីសាលានោះ ហើយដាក់គាត់នៅសាលារៀនធម្មតា ដែលមិនមានការអប់រំបែបឯកទេសសម្រាប់កុមារដែលមានតម្រូវការពិសេសវិញ។
ខ្ញុំសរសើរតម្កើងព្រះ ព្រោះតែហ្សាការីបានជាសះស្បើយ ហើយព្រះអម្ចាស់បានព្យាបាលគាត់ សម្រាប់ខ្ញុំដោយមិនចាំបាច់ប្រើថ្នាំ ឬញ៉ាំអាហារបំប៉នឡើយ។
ជាការពិតណាស់ ព្រះអម្ចាស់គង់នៅឋានសួរយ៉ាងណា នោះហ្សាការី ក៏រស់នៅក្នុងលោកនេះយ៉ាងនោះដែរ។ ទោះបីជាគាត់នៅតែមានការលំបាកបន្តិចក្នុងការឆ្លើយសំណួរ ហើយដៃរបស់គាត់នៅហ្វឹកហាត់កាន់របស់ឲ្យជាប់ក៏ដោយ ខ្ញុំជឿជាក់ថាព្រះអម្ចាស់កំពុងធ្វើការក្នុងជីវិតរបស់គាត់ ហើយអ្វីៗនឹងល្អប្រសើរ។
សូមអរគុណលោកគ្រូគង្វាល ព្រីនស៍ សម្រាប់ការអធិប្បាយដំណឹងល្អ។
ខគម្ពីរនោះពិតជាបានផ្តល់សិទ្ធិអំណាចដល់ខ្ញុំនៅក្នុងព្រះគ្រីស្ទ។ ខ្ញុំសរសើរតម្កើងព្រះចំពោះសេចក្ដីល្អរបស់ទ្រង់ ហើយខ្ញុំដឹងថាព្រះអម្ចាស់មានព្រះជន្មរស់ និងជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ។ ខ្ញុំនឹងសរសើរតម្កើងទ្រង់ជារៀងរហូត។ អាម៉ែន។
Joanne Katushabe | អ៊ូហ្គង់ដា
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
សក់លែងជ្រុះ ហើយដុះឡើងវិញ
កាលពីប៉ុន្មានខែមុន ខ្ញុំបានមើលសេចក្ដីអធិប្បាយមួយដោយលោកគ្រូយ៉ូសែប ព្រីនស៍។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធ...
ការរកឃើញអត្តសញ្ញាណនៅក្នុងព្រះគ្រីស្ទ
ខ្ញុំតែងតែឆ្ងល់ថា តើសេរីភាពមានល្ខណៈដូចម្តេច ដូច្នេះខ្ញុំបានព្យាយាមស្វែងរកសេរីភាពនៅកន្លែងជាច្រើន ប៉ុន...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...
ថ្គាមថ្លោះបានជា ហើយការឈឺចាប់បានបាត់បន្ទាប់ពីអធិស្ឋានជាភាសាដទៃ
កាលពីដើមឆ្នាំមុន ខ្ញុំភ្ញាក់ពីដំណេកនៅពេលព្រឹកមួយ ហើយខ្ញុំមិនអាចហាមាត់បានទេ។ ពេលខ្ញុំព្យាយាមហាមាត់ ស...
ដុំពកចំនួន ៨ នៅលើសុដន់បានបាត់ទៅវិញដោយមិនចាំបាច់វះកាត់
នៅឆ្នាំ ២០០៨ គ្រូពេទ្យបានរកឃើញថាមានដុំពកចំនួន ៧ នៅលើសុដន់ខាងឆ្វេង និងមួយនៅសុដន់ខាងស្តាំរបស់ខ្ញុំ។ ជា...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...
ការចងចាំត្រូវបានស្តារឡើងវិញតាមរយៈការសម្រាកនៅក្នុងព្រះបន្ទូលរបស់ព្រះ
ខ្ញុំមានអាយុហុកសិបប្រាំពីរឆ្នាំហើយ និងមានបញ្ហាក្នុងការចងចាំឈ្មោះ ដូចជាឈ្មោះរបស់តារាភាពយន្តក្នុងខ្សែភ...