ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត

⁠បន្ទាប់ពី⁠មិត្ត⁠ស្រី⁠របស់ខ្ញុំ⁠បាន⁠សុំ⁠បែកគ្នា⁠ជាមួយ⁠ខ្ញុំ⁠នៅដើម⁠ឆ្នាំ⁠ ⁠២០១៤⁠ ⁠ខ្ញុំ⁠បាន⁠ឈប់⁠ពី⁠ការងារ⁠របស់ខ្ញុំ⁠ជាមួយ⁠ស្ថានីយ៍⁠ព័ត៌មាន⁠ទូរទស្សន៍⁠ជាតិ⁠មួយ⁠ ⁠ហើយ⁠បាន⁠ផ្លាស់⁠ពីទី⁠ក្រុង⁠ ⁠ប៊ុ⁠យកា⁠រេ⁠ស្ត⁠ ⁠(⁠Bucharest⁠)⁠ ⁠ត្រឡប់ទៅ⁠ស្រុកកំណើត⁠របស់ខ្ញុំ⁠វិញ⁠គឺ⁠ ⁠ក្រុង⁠អា⁠រ៉ា⁠ដ⁠ ⁠(⁠Arad⁠)⁠។⁠

⁠នៅ⁠ខែកក្កដា⁠ ⁠ឆ្នាំ⁠ ⁠២០១៤⁠ ⁠ខ្ញុំ⁠បាន⁠ផ្សះផ្សា⁠ជាមួយ⁠មិត្ត⁠ស្រី⁠របស់ខ្ញុំ⁠ ⁠ប៉ុន្តែ⁠ខ្ញុំ⁠បាន⁠បាត់បង់⁠ការងារ⁠អស់⁠រយៈពេល⁠ជាង⁠ប្រាំមួយ⁠ខែ⁠មក⁠ហើយ⁠។⁠ ⁠មាន⁠ស្ថានីយ៍⁠ទូរទស្សន៍⁠ចំនួន⁠បី⁠នៅ⁠ក្រុង⁠ ⁠អា⁠រ៉ា⁠ដ⁠ ⁠(⁠Arad⁠)⁠ ⁠ប៉ុន្តែ⁠វា⁠មិន⁠អាច⁠ទៅរួច⁠ទេ⁠ក្នុង⁠ការស្វែងរក⁠ការងារ⁠ក្នុង⁠វិស័យ⁠ដែល⁠ខ្ញុំ⁠បាន⁠ទទួលការ⁠បណ្តុះបណ្តាល⁠នេះ⁠។⁠ ⁠ដូច្នេះ⁠ ⁠ខ្ញុំ⁠ចង់⁠ត្រលប់⁠ទៅ⁠ធ្វើការងារ⁠មុន⁠របស់ខ្ញុំ⁠ជាមួយ⁠ស្ថានីយ៍⁠ទូរទស្សន៍⁠នៅ⁠ក្រុង⁠ ⁠ប៊ុ⁠យកា⁠រេ⁠ស្ត⁠វិញ⁠។⁠

⁠ខ្ញុំ⁠បានឮ⁠សេចក្ដីអធិប្បាយ⁠របស់⁠លោកគ្រូ⁠គង្វាល⁠ ⁠ព្រីនស៍⁠ ⁠ស្តី⁠ពីឆ្នាំ⁠នៃ⁠ការ⁠ស្តារ⁠ឡើងវិញ⁠របស់⁠ព្រះ⁠។⁠ ⁠ខ្ញុំ⁠ចាប់ផ្តើម⁠ជឿ⁠ថា⁠ ⁠ព្រះ⁠នឹង⁠ស្តារ⁠ការងារ⁠របស់ខ្ញុំ⁠ឡើងវិញ⁠នៅ⁠ឆ្នាំ⁠ ⁠២០១៥⁠។⁠ ⁠នៅ⁠ចុងខែ⁠មករា⁠ ⁠ឆ្នាំ⁠ ⁠២០១៥⁠ ⁠ខ្ញុំ⁠បានឮ⁠ថា⁠អាច⁠នឹង⁠មានមុខ⁠តំណែង⁠បី⁠ដែល⁠ត្រូវការ⁠បុគ្គលិក⁠ ⁠នៅក្នុង⁠ស្ថានីយ៍⁠ទូរទស្សន៍⁠នោះ⁠។⁠ ⁠ព្រះ‌វិញ្ញាណ⁠បរិសុទ្ធ⁠បាន⁠ជំរុញ⁠ឲ្យ⁠ខ្ញុំ⁠ចាប់ផ្តើម⁠រៀបចំ⁠អីវ៉ាន់⁠ ⁠ប៉ុន្តែ⁠ខ្ញុំ⁠មិន⁠អើពើ⁠នឹង⁠ព្រះសូរសៀង⁠របស់⁠ទ្រង់⁠។⁠

⁠មួយ⁠សប្តាហ៍⁠ក្រោយមក⁠ ⁠ខ្ញុំ⁠បាន⁠សួរ⁠អតីត⁠ចៅហ្វាយ⁠របស់ខ្ញុំ⁠ ⁠អំពី⁠លទ្ធភាព⁠នៃ⁠ការ⁠ទទួល⁠បាន⁠តំណែង⁠របស់ខ្ញុំ⁠មកវិញ⁠ ⁠ប៉ុន្តែ⁠គាត់⁠មិនសូវ⁠សង្ឃឹម⁠​⁠អំពី⁠រឿង⁠នេះ⁠ទេ⁠។⁠ ⁠ទោះបីជា⁠កាលៈទេសៈ⁠ហាក់ដូចជា⁠មិន⁠អំណោយផល⁠ក៏ដោយ⁠ ⁠ខ្ញុំ⁠នៅតែ⁠ប្រកាន់⁠ខ្ជាប់⁠នូវ⁠​⁠ព្រះបន្ទូល⁠សន្យា⁠របស់⁠ព្រះ⁠សម្រាប់⁠ខ្ញុំ⁠។⁠ ⁠ខ្ញុំ⁠មាន⁠អារម្មណ៍⁠ក្នុងចិត្ត⁠ថា⁠ ⁠ខ្ញុំ⁠នឹង⁠បានការ⁠ងារ⁠របស់ខ្ញុំ⁠មកវិញ⁠។⁠

⁠នៅ⁠ថ្ងៃបន្ទាប់⁠ ⁠ខ្ញុំ⁠បាន⁠ទទួល⁠ទូរស័ព្ទ⁠ពីអ⁠តី⁠ត⁠ចៅហ្វាយ⁠របស់ខ្ញុំ⁠ជាមួយនឹង⁠ការ⁠ផ្តល់⁠ជូន⁠ការងារ⁠មួយ⁠។⁠ ⁠ខ្ញុំ⁠ពិតជា⁠រំភើបចិត្ត⁠ណាស់⁠!⁠ ⁠ព្រះ⁠ក៏បាន⁠ផ្លាស់⁠ប្តូរ⁠កន្លែង⁠ធ្វើការ⁠របស់ខ្ញុំ⁠ពី⁠កន្លែង⁠ដែល⁠មាន⁠ភាព⁠តានតឹង⁠ ⁠ទៅ⁠កន្លែង⁠ដែល⁠ខ្ញុំ⁠អាច⁠រីករាយ⁠នឹង⁠សេចក្ដី⁠សុខសាន្ដ⁠។⁠ ⁠វា⁠ល្អ⁠ជាង⁠ពេលមុន⁠ឆ្ងាយណាស់⁠!⁠

⁠ក្រៅពី⁠ការ⁠ទទួល⁠បានការ⁠ស្តារ⁠ឡើងវិញ⁠របស់⁠ទ្រង់⁠ក្នុង⁠ផ្នែកការ⁠ងារ⁠ ⁠ខ្ញុំ⁠ ⁠និង⁠មិត្ត⁠ស្រី⁠របស់ខ្ញុំ⁠ក៏បាន⁠រៀបការ⁠ជាមួយគ្នា⁠ ⁠ហើយ⁠មាន⁠ពិធី⁠មង្គលការ⁠ដ៏⁠ស្រស់⁠ស្អាត⁠ទៀតផង⁠។⁠ ⁠យើង⁠អាច⁠ទិញ⁠ឡាន⁠ដំបូង⁠របស់⁠យើង⁠បាន⁠។⁠ ⁠បច្ចុប្បន្ន⁠នេះ⁠ ⁠ពួក⁠យើង⁠កំពុង⁠ទុកចិត្ត⁠លើ⁠ព្រះ⁠ដ៏⁠​⁠ជា⁠ព្រះវរបិតា⁠​⁠ ⁠សម្រាប់⁠កន្លែង⁠ស្នាក់នៅ⁠ដែល⁠អាច⁠ហៅថា⁠ជា⁠ក⁠មុ្ម⁠សិទ្ធិ⁠ផ្ទាល់ខ្លួន⁠បាន⁠ ⁠ដែល⁠ខ្ញុំ⁠ជឿ⁠ថា⁠វា⁠នឹង⁠កើតឡើង⁠នៅ⁠ឆ្នាំ⁠ ⁠២០១៦⁠!⁠

⁠សូម⁠អរគុណ⁠ចំពោះ⁠​⁠លោកគ្រូ⁠ ⁠ព្រីនស៍⁠ ⁠សម្រាប់⁠សារ⁠នៃ⁠ព្រះគុណ⁠របស់⁠ព្រះ⁠។⁠ ⁠សូមឲ្យ⁠លោកគ្រូ⁠ ⁠ក្រុម⁠គ្រួសារ⁠ ⁠និង⁠ក្រុមជំនុំ⁠របស់⁠លោកគ្រូ⁠ ⁠ទទួល⁠បាន⁠ព្រះពរ⁠នៃ⁠លោក⁠អ⁠ប្រា⁠ហាំ⁠ ⁠អ៊ី⁠សាក⁠ ⁠និង⁠យ៉ាកុប⁠!⁠

⁠អនាមិក⁠ ⁠ ⁠|⁠ ⁠ ⁠ប្រទេស⁠រូម៉ានី⁠

ធនធានបន្ថែមទៀតដែលដូចធនធាននេះ

ការ​ទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ

ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្ស​បរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់​ទាបជាងគេ​ក្នុ...

2 នាទី
View details

ការត្រូវ​បាន​ជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់

កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...

2 នាទី
View details

ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់

ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់...

2 នាទី
View details

ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ

ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...

2 នាទី
View details

ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន

ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...

1 នាទី
View details

ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ

កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...

1 នាទី
View details

កូនប្រុសប្រែជាពូកែលើ​មុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់

អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...

2 នាទី
View details

មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាច​រហូតបាត់ស្មារតី

នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយ​តស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....

1 នាទី
View details

ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ

លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...

2 នាទី
View details

ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន

ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...

2 នាទី
View details

ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ

ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...

2 នាទី
View details
ជាវជាប្រចាំ