ការទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ
ការទទួលបានជោគជ័យក្នុងអាជីវកម្ម បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ
ចែករំលែកតាមរយៈ
ខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបរាជ័យទាំងស្រុង ព្រោះខ្ញុំតែងតែជាប់ចំណាត់ថ្នាក់ទាបជាងគេក្នុងគ្រប់រឿងទាំងអស់ ទាំងនៅសាលារៀន នៅមហាវិទ្យាល័យ ក្នុងការប្រកួតកីឡា និងក្នុងអាជីពការងារ។ ខ្ញុំមិនដែលទទួលបានជោគជ័យអ្វីនោះទេ ហើយខ្ញុំគិតថា ខ្ញុំនឹងមិនបានជោគជ័យក្នុងជីវិតដែរ។
នៅឆ្នាំ ២០០៥ បន្ទាប់ពីធ្វើការអស់រយៈពេល ១៥ ឆ្នាំនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍មួយ ខ្ញុំត្រូវបានគេបញ្ឈប់ពីការងារ។ ខ្ញុំ និងភរិយារបស់ខ្ញុំបានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតរបស់យើងវិញនៅទីក្រុង Cape Town។ នៅឆ្នាំ ២០០៦ បងប្រុសច្បងរបស់ខ្ញុំ ដែលជាអ្នកជំនួញ បានផ្តល់ឱកាសឲ្យខ្ញុំគ្រប់គ្រងក្រុមហ៊ុនរបស់គាត់ ជាអាជីវកម្មដែលផ្តល់កន្លែងស្នាក់នៅដល់មនុស្សម្នា។ នៅពេលនោះ ក្រុមហ៊ុននេះបានក្ស័យធន ហើយខ្ញុំក៏មិនដឹងពីរបៀបគ្រប់គ្រងវាដែរ កុំថាឡើយធ្វើឲ្យវាទទួលបានជោគជ័យ។
នៅថ្ងៃមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា «នេះជាអាជីវកម្មរបស់អ្នក ព្រោះយើងបានប្រគល់វាដល់អ្នកហើយ»។ ចូរបន្តធ្វើអ្វីដែលអ្នកត្រូវធ្វើ ហើយយើងនឹងដឹកនាំអ្នក»។ ដូច្នេះខ្ញុំបានបន្ត ហើយធ្វើអ្វីដែលខ្ញុំមានអារម្មណ៍ថាជារឿងត្រឹមត្រូវដែលត្រូវធ្វើសម្រាប់ភាពជោគជ័យរបស់ក្រុមហ៊ុន។
ជាការពិតណាស់ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ហើយទ្រង់បានជួយខ្ញុំឲ្យផ្លាស់ប្តូរអាជីវកម្មនេះ។ ទ្រង់ក៏បានប្រទានព្រះពរដល់ខ្ញុំ និងភរិយារបស់ខ្ញុំយ៉ាងបរិបូរផងដែរ គឺលើសពីអ្វីដែលយើងអាចនឹកគិត ឬស្រមៃដល់។ ឥឡូវនេះ យើងមានអចលនទ្រព្យផ្ទាល់ខ្លួន ហើយយើងជិតសងបំណុលថ្លៃផ្ទះរបស់យើងអស់ហើយ។
រឿងដ៏អស្ចារ្យបំផុតនោះគឺថា សូម្បីតែមុនពេលដែលខ្ញុំដឹងអ្វីមួយអំពីអាជីវកម្មនេះ ព្រះបានជ្រាបរួចហើយអំពីតម្រូវការរបស់យើង ហើយបានរៀបចំខ្ញុំឲ្យទទួលបានជោគជ័យក្នុងកិច្ចការនោះ។ ខ្ញុំបានទិញផ្ទះមួយដែលមានចម្ងាយត្រឹមតែប្រាំនាទីពីការិយាល័យរបស់ខ្ញុំ។ ដោយសារតែផ្ទះនោះមានបន្ទប់ចំណតរថយន្ដធំមួយ យើងអាចប្រើប្រាស់បន្ទប់ចំណតនេះដើម្បីរក្សាទុកឧបករណ៍សម្អាតរបស់ក្រុមហ៊ុន។ យើងក៏អាចកែច្នៃបន្ទប់មួយនៅក្នុងផ្ទះទៅជាការិយាល័យ ដែលបុគ្គលិកម្នាក់អាចធ្វើការងាររដ្ឋបាលបានផងដែរ។
ជាការពិតណាស់ ព្រះបានរៀបចំខ្ញុំឲ្យរីកចម្រើន និងទទួលបានជោគជ័យក្នុងអាជីវកម្មនេះ។ ហើយទ្រង់ស្មោះត្រង់ គឺយើងមិនដែលរងការខាតបង់ណាមួយឡើយ ហើយទទួលបានតែប្រាក់ចំណេញប៉ុណ្ណោះ។ អាជីវកម្មនេះទទួលបានជោគជ័យដោយមិនចាំបាច់ «ប្រឹងប្រែង» អ្វីទាំងអស់។
ជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរនៅពេលដែលខ្ញុំបានឮសារបង្រៀនអំពីព្រះគុណជាលើកដំបូងថា ខ្ញុំបានសុចរិតនៅចំពោះព្រះ នៅក្នុងអង្គព្រះគ្រីស្ទ ហើយអំពើបាបទាំងអស់របស់ខ្ញុំកាលពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលត្រូវបានអត់ទោសហើយ។ សូមថ្វាយសិរីល្អដល់ព្រះចំពោះព្រះគុណដ៏អស្ចារ្យរបស់ទ្រង់ ព្រោះខ្ញុំពិតជាមិនសមនឹងទទួលបានព្រះពរទាំងអស់នេះទេ។ សូមអរគុណព្រះយេស៊ូវ។
Chris Swart | អាហ្វ្រិកខាងត្បូង
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការត្រូវបានជួយសង្គ្រោះពីជីវិតដែលក្រីក្រ ទៅជាជីវិតដែលពេញបរិបូរដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
កាលពីជាងពីរឆ្នាំមុន ខ្ញុំបានបាត់បង់ការងារ ហើយគ្មានកន្លែងស្នាក់នៅ។ ខ្ញុំក៏ត្រូវបានក្រុមគ្រួសាររបស់ខ្ញ...
ការលក់បានប្រសើរឡើងបន្ទាប់ពីពឹងផ្អែកលើព្រះគុណរបស់ព្រះជាម្ចាស់
ពេលខ្ញុំចូលរួមក្នុងឧស្សាហកម្មអចលនទ្រព្យ ខ្ញុំមានការលំបាកក្នុងការព្យាយាមលក់ឲ្យដាច់ (ឬ បិទការលក់)។ អស់...
ស្វាមីបានទទួលការងារ ជាព្រះហឫទ័យប្រណីសន្ដោសដ៏អស្ចារ្យ
ស្វាមីរបស់ខ្ញុំមានការងារផ្នែកលក់អស់រយៈពេល ១០ ឆ្នាំ ដែលតម្រូវឲ្យគាត់ធ្វើដំណើរច្រើន។ យើងមិនបានជួបគ្នាច...
ការទទួលបានព្រះហឫទ័យប្រណីសន្ដោសក្នុងការស្វែងរកការងារនៅក្នុងឆ្នាំនៃការសម្រាក និងការបង្កើនល្បឿន
ខ្ញុំបានចាប់ផ្តើមស្តាប់ការអធិប្បាយរបស់លោកគ្រូ ព្រីនស៍ តាំងពី ១០ ឆ្នាំមុន ហើយបានរៀនច្រើនអំពីភាពល្អ សេ...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
កូនប្រុសប្រែជាពូកែលើមុខវិទ្យាដែលលំបាកបំផុតសម្រាប់គាត់
អស់ពេលមួយរយៈមកហើយ ខ្ញុំបានឈប់អានសៀវភៅដែលមានចំណងជើងថា Unmerited Favor។ ប៉ុន្តែថ្មីៗនេះ ខ្ញុំបានចាប់យក...
មានសេរីភាពពីការភ័យស្លន់ស្លោ និងភ័យខ្លាចរហូតបាត់ស្មារតី
នៅគ្រាដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំ ដោយតស៊ូដើម្បីចូលរៀននៅសាកលវិទ្យាល័យ បាក់ទឹកចិត្ត និងវាយដំខ្លួនឯង....
ការអធិស្ឋានសម្រាប់ការងារដ៏ល្អឥតខ្ចោះត្រូវបានឆ្លើយតប ក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញ
លោកគ្រូ ព្រីនស៌ ខ្ញុំចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ នៅពេលដែលមិត្តខ្ញុំម្នាក់បានណែនាំឲ្យខ្ញុ...
ការរកឃើញព្រះគុណដែលមិនសមនឹងទទួល ការទទួលអំណរ និងព្រះពរដែលមិនអាចពិពណ៌នាបាន
ខ្ញុំបានក្លាយជាគ្រីស្ទបរិស័ទ នៅពេលដែលព្រះបានបង្ហាញខ្ញុំថា គោលបំណងនៃជីវិតរបស់ខ្ញុំត្រូវបានរកឃើញនៅក្នុ...
ពីសិស្សបរាជ័យម្នាក់ក្លាយជាសិស្សពូកែ ដោយសារព្រះគុណរបស់ព្រះ
ក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យ ខ្ញុំធ្លាប់មានកេរ្តិ៍ឈ្មោះអាក្រក់ខ្លាំង ហើយបង្កបញ្ហាជាច្រើនដល់មិត្តភក...
ការងារបានស្តារឡើងវិញ ទទួលព្រះពរជាមួយពិធីមង្គលការដ៏ស្រស់ស្អាត
បន្ទាប់ពីមិត្តស្រីរបស់ខ្ញុំបានសុំបែកគ្នាជាមួយខ្ញុំនៅដើមឆ្នាំ ២០១៤ ខ្ញុំបានឈប់ពីការងាររបស់ខ្ញុំជាមួយស...