ដុំពកចំនួន ៨ នៅលើសុដន់បានបាត់ទៅវិញដោយមិនចាំបាច់វះកាត់
ដុំពកចំនួន ៨ នៅលើសុដន់បានបាត់ទៅវិញដោយមិនចាំបាច់វះកាត់
ចែករំលែកតាមរយៈ
នៅឆ្នាំ ២០០៨ គ្រូពេទ្យបានរកឃើញថាមានដុំពកចំនួន ៧ នៅលើសុដន់ខាងឆ្វេង និងមួយនៅសុដន់ខាងស្តាំរបស់ខ្ញុំ។ ជាសំណាងល្អ ពួកវាមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ។ នៅឆ្នាំ ២០១២ ចំនួនដុំពកនៅខាងឆ្វេងបានកើនឡើងដល់ទៅ ៨។ គ្រូពេទ្យបានប្រាប់ខ្ញុំឲ្យមកធ្វើការតាមដានក្នុងពេល ៦ ទៅ ១២ ខែក្រោយ។ មិនយូរប៉ុន្មាន យើងបានសម្រាលកូនដំបូងរបស់យើង ដូច្នេះខ្ញុំមិនអើពើនឹងដំបូន្មានរបស់គ្រូពេទ្យក្នុងការធ្វើការតាមដាននោះទេ។ ខ្ញុំក៏មិនបានធ្វើការតាមដានដោយសារការភ័យខ្លាចដែរ។
ជាច្រើនឆ្នាំបានកន្លងផុតទៅ ហើយនៅក្នុងខែមិថុនា ឆ្នាំ២០១៧ ខ្ញុំមានការឆ្លងមេរោគលើសុដន់ពេលកំពុងបំបៅដោះកូន។ គ្រូពេទ្យឯងទេសម្នាក់បានប្រាប់ខ្ញុំថា ខ្ញុំមានដុំពកច្រើន ជាការល្អបំផុតក្នុងការធ្វើការស៊ើបអង្កេតលម្អិតបន្ថែមទៀត បន្ទាប់ពីខ្ញុំឈប់បំបៅកូនបាន ៣ ខែ។ កាលបរិច្ឆេទត្រូវបានកំណត់នៅខែមករា ឆ្នាំ២០១៨ សម្រាប់ការពិនិត្យសុខភាព។
ក្រុមគ្រួសាររបស់ខ្ញុំបានចូលរួមក្រុមជំនុំ New Creation Church [នៅសិង្ហបុរី] យើងបានបង្រៀនឲ្យស្គាល់អំពី ពិធីលៀងព្រះអម្ចាស់ ឬទ្ធានុភាពនៃប្រេងតាំង និងសារៈសំខាន់នៃការប្រកាសព្រះបន្ទូលសន្យារបស់ព្រះលើជីវិតរបស់យើង។ ជារឿយៗ យើងធ្វើសកម្មភាពទាំងអស់នេះជាបុគ្គល និងជាក្រុមគ្រួសារដែរ។
ពេលដែលខ្ញុំលាបប្រេងតាំងលើខ្លួនខ្ញុំ ខ្ញុំប្រកាសថា គ្មានដុំពកណាអាចកើតឡើងប្រឆាំងនឹងខ្ញុំបានឡើយ។ ខ្ញុំក៏អានខគម្ពីរដែលថា «ដ្បិតក្នុងលោកនេះ យើងមានរបៀបរស់នៅដូចព្រះយេស៊ូវដែរ។
នៅខែមករា ឆ្នាំ២០១៨ ខ្ញុំបានទៅឆ្លុះអេកូ ហើយខ្ញុំមានការភ្ញាក់ណាស់ ដោយសារតែរឿងនោះបានបញ្ចប់ទៅយ៉ាងឆាប់រហ័ស។ មានន័យថា មួយម៉ោងក្រោយមក ពេលខ្ញុំទៅជួបគ្រូពេទ្យវះកាត់ផ្នែកសុដន់ដើម្បីដឹងពីលទ្ធផល គាត់មើលទៅហាក់ដូចជាងឿងឆ្ងល់ជាខ្លាំង ហើយនិយាយមកខ្ញុំថា «ដុំពកទាំងអស់នៅលើសុដន់ខាងឆ្វេងរបស់អ្នកបាត់អស់ទៅហើយ!»
ខ្ញុំបានសួរគាត់ដើម្បីដឹងថា នេះជារឿងធម្មតាមែនឬទេ ព្រោះខ្ញុំបានឮថាដុំពកអាចកើតឡើងហើយបាត់ទៅវិញ។ គ្រូពេទ្យបានប្រាប់ខ្ញុំថាដុំពកដែលខ្ញុំមានមិនមែនជាដុំគីសទឹកទេ ប៉ុន្តែជាដុំគីសរឹង ហើយដុំគីសទាំងនេះនៅពេលដែលកើតហើយ ជាធម្មតាមិនបាត់ទៅវិញដោយខ្លួនឯងទេ។ មធ្យោបាយតែមួយគត់ដើម្បីកម្ចាត់វា គឺដោយការវះកាត់។
ដុំពកដែលខ្ញុំមាននៅលើសុដន់ខាងស្តាំបានរួញតូចតាំងពីឆ្នាំ ២០១២។ នៅពេលដែលគ្រូពេទ្យធ្វើការពិនិត្យ ក៏មិនអាចរកឃើញដុំពកដែលធ្លាប់បានរកឃើញកាលពីខែមិថុនា ឆ្នាំ ២០១៧នោះដែរ។ ដុំពកទាំង ៨ នៅលើសុដន់ខាងឆ្វេងរបស់ខ្ញុំបានបាត់ទៅហើយ!
សូមថ្វាយការសរសើរ និងសិរីរុងរឿងដល់ព្រះយេស៊ូវ ជាព្រះដែលប្រោសខ្ញុំឲ្យបានជា!
Andrea Braeckevelt | ប្រទេសសិង្ហបុរី
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ការមានបទពិសោធអំពីការប្រោសឲ្យជាក្នុងរូបកាយ និងព័ន្ធកិច្ចតាមរយៈការបើកសម្ដែងនៃដំណឹងល្អ
ខ្ញុំមានអាយុសាមសិបបួនឆ្នាំ ហើយបានចូលរួមក្នុងព័ន្ធកិច្ចពេញពេលអស់រយៈពេលដប់បីឆ្នាំ។ អស់រយៈពេលប្រាំពីរឆ្...
សក់លែងជ្រុះ ហើយដុះឡើងវិញ
កាលពីប៉ុន្មានខែមុន ខ្ញុំបានមើលសេចក្ដីអធិប្បាយមួយដោយលោកគ្រូយ៉ូសែប ព្រីនស៍។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ធ...
សេរីភាពពីការញៀន ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
ប្រហែលជា ១៨ ខែមុន ខ្ញុំបានបាត់បង់មិត្តប្រុសរបស់ខ្ញុំដោយគ្រោះថ្នាក់ចរាចរណ៍។ ពេលខ្ញុំទទួលបានដំណឹងថាគាត...
គ្រួសារបានស្តារឡើងវិញដោយមានចៅជាច្រើន
យើងបានចាប់ផ្តើមស្តាប់សេចក្ដីបង្រៀនរបស់លោកគ្រូ យ៉ូសែប ព្រីនស៍ តាំងពី ១០ ឆ្នាំមុន។ នៅពេលនោះ កូនស្រីច្ប...
ការទទួលបានព្រះពរជាកូនស្រីម្នាក់ បន្ទាប់ពីការព្យាយាមអស់ រយៈពេល ១៣ ឆ្នាំ
នៅក្នុងខែឧសភា ឆ្នាំ ២០១៩ ខ្ញុំបានឮលោកគ្រូ ព្រីនស៍ អធិប្បាយមេរៀនមួយ ដែលលោកគ្រូបានលើកឡើងជាពិសេសថា អស់អ...
ការផ្គត់ផ្គង់របស់ព្រះសម្រាប់គ្រួសារខ្ញុំ
កាលពីមួយខែមុន កូនស្រីរបស់ខ្ញុំត្រូវបានបញ្ឈប់ពីការងារ។ ស្វាមីរបស់ខ្ញុំក៏បានទទួលដំណឹងនៅដើមឆ្នាំនេះថា ក...
មានសេរីភាពពីការឈឺចាប់ និងការញៀន បន្ទាប់ពីបានទទួលទានពិធីលៀងព្រះអម្ចាស់
ខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគ streptococcus (បាក់តេរីដែលបង្កជំងឺដូចជា រលាកបំពង់ក ...
ថ្គាមថ្លោះបានជា ហើយការឈឺចាប់បានបាត់បន្ទាប់ពីអធិស្ឋានជាភាសាដទៃ
កាលពីដើមឆ្នាំមុន ខ្ញុំភ្ញាក់ពីដំណេកនៅពេលព្រឹកមួយ ហើយខ្ញុំមិនអាចហាមាត់បានទេ។ ពេលខ្ញុំព្យាយាមហាមាត់ ស...
ភាពប្រសើរឡើងជាដុំកំភួននៃកូនប្រុសរបស់ខ្ញុំដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានអូទីសឹម
កាលពីនៅក្មេង កូនប្រុសរបស់ខ្ញុំឈ្មោះហ្សាការី មានការយឺតយ៉ាវក្នុងការនិយាយ ចូលចិត្តប្រើអំពើហិង្សា តែងតែប...
ការចងចាំត្រូវបានស្តារឡើងវិញតាមរយៈការសម្រាកនៅក្នុងព្រះបន្ទូលរបស់ព្រះ
ខ្ញុំមានអាយុហុកសិបប្រាំពីរឆ្នាំហើយ និងមានបញ្ហាក្នុងការចងចាំឈ្មោះ ដូចជាឈ្មោះរបស់តារាភាពយន្តក្នុងខ្សែភ...