ផ្ទះដែលត្រូវបានការពារពីព្យុះកំបុតត្បូងបន្ទាប់ពីបានលាបប្រេងតាំង
ផ្ទះដែលត្រូវបានការពារពីព្យុះកំបុតត្បូងបន្ទាប់ពីបានលាបប្រេងតាំង
ចែករំលែកតាមរយៈ
នៅដើមឆ្នាំនេះ ទីក្រុងរបស់យើងនៅប្រទេសអូស្ត្រាលីរងការវាយប្រហាដោយព្យុះកំបុតត្បូងដ៏អាក្រក់បំផុតក្នុងចំណោមព្យុះដែលយើងធ្លាប់ឃើញក្នុងរយៈពេល ៣០ ឆ្នាំមកនេះ។ ខណៈពេលដែលស្វាមីរបស់ខ្ញុំកំពុងរៀបចំដើម្បីធានាថាអ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទះរបស់យើងមានសុវត្តិភាពពេលព្យុះកំបុតត្បូងមដល់ ខ្ញុំបានលាបប្រេងតាំងលើទ្រព្យសម្បត្តិរបស់យើង ហើយបានអរព្រះគុណព្រះជាម្ចាស់សម្រាប់ការការពាររបស់ទ្រង់។
ខ្ញុំ និងស្វាមីរបស់ខ្ញុំក៏បានជួយមិត្តភក្ដិរបស់យើង ឲ្យមានសុវត្ថិភាពក្នុងផ្ទះរបស់នាងមុនពេលព្យុះស៊ីក្លូនមកដល់។ ទោះបីជានាងមិនមែនជាអ្នកជឿក៏ដោយ ខ្ញុំបានសួរថាតើខ្ញុំអាចលាបប្រេងតាំងលើផ្ទះរបស់នាងបានដែរឬទេ។ ទោះបីជានាងមានការសង្ស័យអំពីអ្វីដែលប្រេងបន្តិចបន្តួចអាចធ្វើអ្វីបាននៅក្នុងខ្យល់បក់ខ្លាំងក៏ដោយ ក៏នាងបានយល់ព្រមដែរ។ នៅពេលដែលខ្ញុំលាបប្រេងតាំងលើផ្ទះរបស់នាង ខ្ញុំបានសុំព្រះអម្ចាស់បញ្ជាក់ឲ្យមិត្តភក្ដិរបស់ខ្ញុំថាទ្រង់កំពុងការពារនាង។
នៅយប់នោះ នៅពេលដែលព្យុះស៊ីក្លូនវាយប្រហារ គ្រួសារទាំងមូលរបស់ខ្ញុំបានដេកលក់ដោយសេចក្ដីសុខសាន្ដ ដោយគ្មានភ័យខ្លាចអ្វីទាំងអស់។ នៅថ្ងៃបន្ទាប់ យើងបានឃើញ និងឮអំពីការខូចខាតដែលបានកើតឡើងចំពោះផ្ទះអ្នកផ្សេងទៀត។ ដំបូលផ្ទះជាច្រើនត្រូវបានរបើកចេញ ដើមឈើដួលរលំសង្កត់លើផ្ទះ ហើយបង្អួចរងការបែកបាក់។
នៅពេលដែលយើងពិនិត្យមើលទ្រព្យសម្បត្តិរបស់យើង យើងបានដឹងថាមិនមានការខូចខាតអ្វីទាំងអស់! «ការខូចខាត» តែមួយគត់ដែលបានកើតឡើងគឺដើមឈើដែលស្វាមីរបស់ខ្ញុំមានគម្រោងនឹងលួសមែកចេញ។ មែករបស់វាបានបាក់ ដូច្នេះគាត់មិនចាំបាច់លួសទៀតទេ។
ផ្ទះរបស់មិត្តខ្ញុំក៏មានសុវត្ថិភាពដែរ ហើយមិនមានការខូចខាតធំដុំអ្វីទេ! ពីរបីថ្ងៃក្រោយមក ក្រុមសម្អាតបរិស្ថានក្រុងបានសួរថា តើពួកគេអាចរុះរើរោងចំណតរថយន្តចេញពីទីធ្លាខាងក្រោយផ្ទះរបស់នាងបានឬទេ។ មិត្តខ្ញុំបាននិយាយថា មិនមានចំណតរថយន្តនៅទីធ្លារបស់គាត់ទេ។ នាងបានដឹងថាផ្ទះដែលនៅពីក្រោយជាប់នាងផ្ទាល់បានឃើញរោងចំណតរថយន្តរបស់ពួកគេហោះរំលងពីលើរបងផ្ទះរបស់នាងក្នុងអំឡុងពេលព្យុះកំបុតត្បូងកំពុងបក់មក។ មនុស្សគ្រប់គ្នាមានការងឿងឆ្ងល់ថា តើរោងចំណតរថយន្តនោះបាត់នៅណា។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង មិត្តខ្ញុំបានប្រាប់ខ្ញុំថា នាងអរគុណដែលខ្ញុំបានលាបប្រេងតាំងលើទ្រព្យសម្បត្តិរបស់នាង។ ឥឡូវនេះនាងដឹងថាព្រះយេស៊ូវបានការពារនាងក្នុងអំឡុងពេលមានព្យុះកំបុតត្បូង។ សូមសរសើរតម្កើងដល់ព្រះជាម្ចាស់សម្រាប់ការថែរក្សាយើងឲ្យមានសុវត្ថិភាពជាមួយនឹងអ្វីមួយដែលសាមញ្ញ ដូចជាការលាបប្រេងតាំង។
សូមអរគុណដល់ លោកគ្រូ ព្រីនស៍ ការអធិប្បាយមេរៀនដែលពេញដោយប្រេងតាំង ដែលបានបើកសម្ដែងសេចក្តីស្រឡាញ់របស់ព្រះវរបិតាចំពោះយើង។ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់លោកគ្រូ និងក្រុមគ្រួសារ!
Alyssa Thomas | អូស្ត្រាលី
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...
ទទួលបានការពារពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកង្ហារខ្នាតឧស្សាហកម្មដ៏ធ្ងន់
ខ្ញុំចាប់ផ្តើមទទួលបទពិសោធអំពីការការពាររបស់ព្រះជាម្ចាស់យ៉ាងជាក់ស្តែង បន្ទាប់ពីបានស្តាប់សេចក្ដីអធិប្ប...