ទទួលបានការពារពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកង្ហារខ្នាតឧស្សាហកម្មដ៏ធ្ងន់
ទទួលបានការពារពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកង្ហារខ្នាតឧស្សាហកម្មដ៏ធ្ងន់
ចែករំលែកតាមរយៈ
ខ្ញុំចាប់ផ្តើមទទួលបទពិសោធអំពីការការពាររបស់ព្រះជាម្ចាស់យ៉ាងជាក់ស្តែង បន្ទាប់ពីបានស្តាប់សេចក្ដីអធិប្បាយរបស់លោកគ្រូ ព្រីនស៍ អំពីទំនុកដំកើង ជំពូកទី ៩១។ ខ្ញុំបានសារភាពថាព្រះជាជម្រក និងជាបន្ទាយរបស់ខ្ញុំ។ ខ្ញុំក៏បានប្រកាសថា ខ្ញុំត្រូវបានគ្របដណ្ដប់ដោយស្លាបនៃការពាររបស់ទ្រង់ផងដែរ។
ក្នុងអំឡុងពេលនោះ ខ្ញុំទទួលភារកិច្ចត្រួតពិនិត្យការសម្អាតឃ្លាំងមួយកន្លែង។ ខ្ញុំ និងកម្មកររបស់ខ្ញុំត្រូវដកកង្ហារចេញពីពិដានដែលមានកម្ពស់ ២ ជាន់។ គ្មាននរណាចង់ដោះកង្ហារនៅកណ្តាលពិដាននោះទេ ព្រោះគ្មានអ្វីនៅក្បែរនោះដើម្បីចងខ្សែសុវត្ថិភាពរបស់យើងឡើយ។
បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយរបស់លោកគ្រូ ព្រីនស៍ អំពីការការពាររបស់ព្រះនៅពេលព្រឹកថ្ងៃនោះហើយ ខ្ញុំបានស្ម័គ្រចិត្តដោយល្ងង់ខ្លៅ ក្នុងការដោះកង្ហារនោះចេញ។ ខ្ញុំបានឡើងជណ្ដើរដោយគ្មានខ្សែសុវត្ថិភាព ដើម្បីដោះវីសជ្រុងទាំង ៤ នៃជើងកង្ហារ។ ខ្ញុំមានគម្រោងថាលើកវាចេញសន្សឹមៗ ហើយសឹមចុះចុះមកវិញ។
ពេលខ្ញុំកំពុងដោះវីសចុងក្រោយ វីសស្រាប់តែដាច់ភ្លាមៗ ហើយកង្ហារខ្នាតឧស្សាហកម្ម ទម្ងន់១៥ គីឡូ បានធ្លាក់មកលើខ្ញុំ! ភ្លាមៗនោះ ខ្ញុំផ្ងាជើងទៅក្រោយដោយកង្ហាrសង្កត់ ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយរុញខ្ញុំឲ្យតោងជាប់កាំជណ្ដើរវិញ។
ពេលកម្មកររបស់ខ្ញុំស្រែកពីខាងក្រោម ខ្ញុំគិតអំពីទំនុកដំកើងជំពូក ៩១:១២ ៖ «ទេវតាទាំងនោះនឹងចាំទ្រអ្នក មិនឲ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ»។
ការផ្ងារជើងដោយគ្មានអ្វីជាជំនួយជុំវិញ ថែមទាំងមានកង្ហារដ៏ធ្ងន់សង្កត់លើ នោះមិនអាចទៅរួចទេ ដែលខ្ញុំអាចទាញខ្លួនឯងមករកទីសុវត្ថិភាពវិញបាន។ ខ្ញុំមិនសង្ស័យទេថា ព្រះអម្ចាស់ព្រះយេស៊ូវរបស់ខ្ញុំបានបញ្ជាទេវតាមួយអង្គឲ្យការពារខ្ញុំគ្រប់ពេល។
ខ្ញុំបានជួបប្រទះនឹងការការពារ និងព្រះគុណរបស់ព្រះនៅក្នុងវិស័យជាច្រើននៃជីវិតរបស់ខ្ញុំ។ ភាពតានតឹងនៃការងារក៏ថយចុះ ពេលដែលខ្ញុំពឹងផ្អែកកាន់តែច្រើនលើព្រះគុណ ប្រាជ្ញា និងព្រះហឫទ័យប្រណីសសន្តោសរបស់ព្រះយេស៊ូវ។ ដោយដឹងថា ព្រះអង្គជាអ្នកគ្រប់គ្រងដែលនាំមកនូវសេចក្ដីសុខសាន្តដ៏អស្ចារ្យដែលលើសពីការយល់ដឹងរបស់មនុស្ស។ ខ្ញុំសូមអរព្រះគុណព្រះចំពោះរឿងនោះ។
សូមអរគុណលោកគ្រូ ព្រីនស៍ ដែលបានបង្រៀនខ្ញុំឲ្យមានភាពក្លាហាន និងមានទំនុកចិត្តក្នុងព្រះវត្តមានរបស់ព្រះគ្រប់ទីកន្លែងដែលខ្ញុំទៅ។ សូមថ្វាយសិរីល្អដល់ព្រះ!
អនាមិក | ប្រទេសសិង្ហបុរី
ធនធានបន្ថែមទៀតដែលដូចធនធាននេះ
ផ្ទះដែលត្រូវបានការពារពីព្យុះកំបុតត្បូងបន្ទាប់ពីបានលាបប្រេងតាំង
នៅដើមឆ្នាំនេះ ទីក្រុងរបស់យើងនៅប្រទេសអូស្ត្រាលីរងការវាយប្រហាដោយព្យុះកំបុតត្បូងដ៏អាក្រក់បំផុតក្នុងចំណោ...
ទំនាក់ទំនងជាមួយកូនស្រីបានស្តារឡើងវិញតាមរយៈព្រះគុណរបស់ព្រះ
កូនៗរបស់ខ្ញុំធំឡើងនៅក្នុងគ្រួសារជាគ្រីស្ទបរិស័ទ ហើយត្បានទទួលការសង្គ្រោះតាំងពីនៅក្មេង។ ប្រមាណជាពីរ ឬប...