ស្គាល់ព្រះយេស៊ូវ
ហេតុអ្វីបានជាព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះ ជ្រើសរើសលះបង់ព្រះជន្មរបស់ទ្រង់សម្រាប់លោកអ្នក និងខ្ញុំ?
មកស្គាល់ដំណឹងល្អនៃឈើឆ្កាង និងព្រះអង្គសង្គ្រោះដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលបានធ្វើអ្វីៗទាំងអស់សម្រាប់យើង!
សេចក្ដីស្រឡាញ់ដែលមិនដូចអ្វីផ្សេងទៀត
ដោយសារតែបាបរបស់មនុស្ស គ្មានផ្លូវណាដែលយើងអាចចូលទៅជិតព្រះបានឡើយ។
លទ្ធផលនៃបាបរបស់យើងមិនមែនគ្រាន់តែជាការបែកបាក់រវាងយើង និងព្រះពេញមួយជីវិតនោះទេ ប៉ុន្តែក៏មានសេចក្ដីអាម៉ាស់ ជំងឺ និងទីបំផុត គឺសេចក្ដីស្លាប់ដ៏អស់កល្បជានិច្ចផងដែរ។
ប៉ុន្តែ ដោយសារតែសេចក្ដីស្រឡាញ់ អ្វីៗទាំងអស់បានផ្លាស់ប្ដូរ។
នៅក្នុងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ ទូលំទូលាយ និងមិនអាចវាស់វែងបានរបស់ព្រះចំពោះយើង ទ្រង់បានបង្កើតផ្លូវមួយ។ ព្រះអង្គបានលះបង់ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវ ដែលនឹងសុគតជំនួសយើងតាមរយៈឈើឆ្កាង ដើម្បីឲ្យយើងអាចរីករាយនឹងសុខភាព សេរីភាព និងជីវិតជារៀងរហូតជាមួយទ្រង់!
អ្វីដែលបានកើតឡើងនៅលើឈើឆ្កាង
នៅលើឈើឆ្កាង មានការដោះដូរដ៏ល្អអស្ចារ្យមួយបានកើតឡើង។ ទីនោះជាកន្លែងដែលព្រះយេស៊ូវបានទទួលយកជំងឺ ការកាត់ទោស និងសេចក្ដីស្លាប់ ដែលលោកអ្នក និងខ្ញុំសមនឹងរងទុក្ខលំបាកដោយសារតែបាបរបស់យើង។
ហើយក្នុងការធ្វើដូច្នេះ ទ្រង់បានអនុញ្ញាតឲ្យយើងទទួលបានអ្វីៗគ្រប់យ៉ាងដែលយើងមិនសមនឹងទទួលបាន! ចាប់ពីសុខភាព និងកម្លាំង អំណរ និងសេចក្ដីសុខសាន្ដ រហូតដល់ភាពជោគជ័យក្នុងគ្រួសារ និងអាជីពការងាររបស់យើង។
នោះជាសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះរបស់យើង និងជាហេតុផលដែលឈើឆ្កាងពិតជាដំណឹងល្អសម្រាប់លោកអ្នក និងខ្ញុំ!
ចូរទទួលយកអ្វីៗទាំងអស់ដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នក
មិត្តអើយ ព្រះយេស៊ូវបានធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់សម្រាប់អ្នក និងខ្ញុំ ដើម្បីចូលទៅជិតព្រះ ហើយរីករាយនឹងសេចក្ដីស្រឡាញ់ និងព្រះពររបស់ទ្រង់នៅថ្ងៃនេះ។
ប៉ុន្តែ កិច្ចការដែលទ្រង់បានបញ្ចប់ អាចកើតឡើងនៅក្នុងជីវិតរបស់អ្នកបានលុះត្រាតែអ្នកធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនដើម្បីទទួលយកទ្រង់។
ប្រសិនបើអ្នកចង់ទទួលយកព្រះយេស៊ូវ និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើសម្រាប់អ្នក សូមថ្វាយការអធិស្ឋាននេះ ហើយជឿក្នុងចិត្តរបស់អ្នក ៖
ព្រះយេស៊ូវអើយ សូមអរព្រះគុណព្រះអង្គសម្រាប់ការស្រឡាញ់ខ្ញុំ ហើយសុគតជំនួសខ្ញុំនៅលើឈើឆ្កាង។ ព្រះលោហិតរបស់ព្រះអង្គលាងសម្អាតខ្ញុំឲ្យបានជ្រះស្អាតពីគ្រប់អំពើបាបទាំងអស់។ ព្រះអង្គជាព្រះសង្គ្រោះរបស់ខ្ញុំ។ ដោយសារតែកិច្ចការដែលព្រះអង្គបានបញ្ចប់ ខ្ញុំអាចរស់នៅក្នុងសេរីភាព អំណរ និងសុខភាពរបស់ព្រះអង្គជារៀងរហូត។ អាម៉ែន!
ដើម្បីស្វែងយល់បន្ថែមអំពីអ្វីដែលព្រះយេស៊ូវបានធ្វើនៅលើឈើឆ្កាងសម្រាប់លោកអ្នក សូមឲ្យវីដេអូឃ្លីបពីគ្រូគង្វាល យ៉ូសែប ព្រីនស៍ នេះ ជួយអ្នកឲ្យយល់កាន់តែច្បាស់!
យើងរីករាយណាស់ដែលអ្នកបាននិយាយថាបាទ/ចាស!
ប្រសិនបើអ្នកបានអធិស្ឋានសុំសេចក្តីសង្គ្រោះ ឥឡូវនេះអ្នកជាកូនរបស់ព្រះ ហើយអ្នកមានលំនៅនៅឯស្ថានសួគ៌!
យើងខ្ញុំចង់ជួយអ្នកចាប់ផ្តើមជីវិតថ្មីដ៏រំភើបរបស់អ្នកជាមួយព្រះយេស៊ូវ។.